មន្រ្តីសុខាភិបាលថៃបដិសេធពាក្យចចាមអារ៉ាមអំពីករណីថ្មី នៃជំងឺអុតស្វានៅភូកេត
ភូកេត៖ ប្រធានការិយាល័យសុខាភិបាលខេត្ត ភូកេត នៃប្រទេសថៃ លោក Kusak Kukiatkoon បាន និយាយនាថ្ងៃទី២៧ កក្កដា ២០២២ថា ពាក្យចចាម អារ៉ាមដែលថា ករណីជំងឺអុតស្វាមួយផ្សេងទៀត ត្រូវ បានគេរកឃើញនៅភូកេត ។នេះគឺគ្មានមូលដ្ឋាន ទាំង ស្រុង។
ពាក្យចចាមអារ៉ាមបានរីករាលដាលនៅជុំវិញភូកេត កាលពី ថ្ងៃអង្គារ ដែលថាស្ត្រីម្នាក់ត្រូវបានគេរកឃើញថាមាន ជំងឺ អុតស្វា។
យោងតាមពាក្យចចាមអារ៉ាមថា ស្ត្រីរូបនេះមានទំនាក់ ទំនងជិតស្និទ្ធជាមួយបុរសជនជាតិនីហ្សេរីយ៉ា ដែល ជាករណីបញ្ជាក់ដំបូងរបស់ប្រទេសថៃនៃជំងឺនេះ។
លោកវេជ្ជបណ្ឌិត Kusak បាននិយាយថា មន្ត្រីសុខាភិបាល បានស៊ើបអង្កេតពាក្យចចាមអារ៉ាមនេះ ហើយបានរកឃើញថា វាគ្មានមូលដ្ឋានទាំងស្រុង។
លោកវេជ្ជបណ្ឌិត Kusak បាននិយាយដែរថា ក៏មានបុរស ជនជាតិថៃម្នាក់អាយុ ៤០ ឆ្នាំ បានធ្វើតេស្តរកជំងឺអុតស្វា នៅមន្ទីរពេទ្យ ថាឡាង កាលពីថ្ងៃអង្គារ។ គាត់ត្រូវបាន បញ្ជូនទៅមន្ទីរពេទ្យ Vachira Phuket ដើម្បីធ្វើតេស្ត មន្ទីរពិសោធន៍ ហើយលទ្ធផលត្រូវបានរំពឹងទុកថា នឹងចេញក្នុងពេលឆាប់ៗនេះ៕
ប្រភពពីបាងកកប៉ុស្តិ៍, ប្រែសម្រួលដោយ៖ សារ៉ាត
