ឃុំខ្លួនយុវជនម្នាក់ពាក់ព័ន្ធបទល្មើសលួចមានស្ថានទម្ងន់ទោស

ភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ បានបង្គាប់ឱ្យឃុំខ្លួន ជនត្រូវចោទម្នាក់ និងបញ្ជូនទៅឃុំខ្លួននៅក្នុងពន្ធនាគារ ជាបណ្ដោះអាសន្ន ដើម្បីរង់ចាំចាត់ការតាមផ្លូវច្បាប់ ដោយជាប់ពាក់ព័ន្ធករណីលួចមានស្ថាន់ទម្ងន់ទោស (ឆក់កាបូប) ប្រព្រឹត្តនៅចំណុចផ្លូវ ៣០ម៉ែត្រ នៅភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

តាមដីកាបង្គាប់ឱ្យឃុំខ្លួន បណ្តោះអាសន្នរបស់ចៅក្រម ស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា ជន ត្រូវចោទឈ្មោះ លន់ បញ្ញា ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិជម្ពូវ័ន សង្កាត់ចោមចៅ ២ ខណ្ឌពោធិ៍សែនជ័យ។ ជនត្រូវចោទ ត្រូវតំណាងអយ្យការ ចោទ ប្រកាន់ពីបទលួចមានស្ថាន់ទម្ងន់ទោស (ឆក់កាបូប) តាមមាត្រា ២៥៧ នៃក្រមព្រហ្មទណ្ទ។

ជនត្រូវចោទរូបនេះត្រូវបានសមត្ថកិច្ច ចាប់ឃាត់ខ្លួន កាលពីថ្ងៃទី២២ ខែកក្កដា នៅត្រង់ចំណុចផ្លូវ ៣០ម៉ែត្រ នៅភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ៕
ដោយ ៖ ឆៃហួត

ងីម ឆៃហួត
ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។
ads banner
ads banner
ads banner