ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋខេត្តកំពង់ចាម ដែលរក្សាការជឿទុកចិត្ត និងផ្តល់ការគាំទ្រជារៀងរហូតដល់ សម្តេចតេជោ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា

ខេត្តកំពង់ចាម ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ចាម បានថ្លែង អំណរគុណដ៏ជ្រាលជ្រៅចំពោះប្រជាពលរដ្ឋខេត្តកំពង់ចាម ដែលរក្សាការជឿទុកចិត្ត និងផ្តល់ ការគាំទ្រជារៀង រហូត ដល់សម្តេចតេជោ និងតែងតែបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា កន្លងមក ជាពិសេសថ្មីៗនេះ គឺ ការបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ ទី៥ ដើម្បីបន្តដឹកនាំអភិវឌ្ឍឃុំ សង្កាត់ ពី ឆ្នាំ២០២២ ដល់ឆ្នាំ២០២៧ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី មានប្រសាសន៍បែបនេះ ក្នុងពិធីផ្សព្វផ្សាយលទ្ធផលសន្និបាតវិសាមញ្ញរបស់គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងសំណេះសំណាលជាមួយក្រុមប្រឹក្សាសង្កាត់នៃកក្រុងកំពង់ចាម ដែលទើបជាប់ឆ្នោតអាណត្តិទី៥ នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ នៅក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

លោក លី សុវណ្ណ ប្រធានគណៈកម្មាធិការបក្សក្រុងកំពង់ចាម បានឲ្យដឹងថា ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២កន្លងទៅ , មានប្រជាជនទៅបោះឆ្នោតចំនួន២៣.៧៨៦នាក់ ស្មើនឹង៨២.០២% នៃចំនួនអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ហើយគណបក្សប្រជាជនកម្ពុជាទទួល ១៩.២៣៩ សំលេង ស្មើនឹង៨១,៣០% នៃសមាជិកបក្ស។ បន្ទាប់មក, ឯកឧត្តម អ៊ុ ន ចាន់ដា ប្រធានគណបក្សខេត្តកំពង់ចាម បានឡើងអានលទ្ធផលសន្និបាតវិសាមញ្ញរបស់គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ដែលទើបនឹងបញ្ចប់កាលពីពេលថ្មីៗកន្លងទៅនេះ។

ក្នុងឱកាសនោះ, ក្នុងនាមសម្តេចតេជោអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ក៏បានថ្លែង អំណរគុណដល់សមាជិក សមាជិកាគណបក្សក្រុងកំពង់ចាម ព្រមទាំងក្រុមការងារថ្នាក់កណ្តាល និង ថ្នាក់ ខេត្តចុះជួយក្រុងកំពង់ចាម ដែលបានខិតខំប្រឹងប្រែងក្នុងការបម្រើ និងចុះ សួរសុខទុក្ខប្រជាពលរដ្ឋ និងបានចំណាយ ធនធានថវិកា និងសម្ភារៈ ដើម្បីរួមចំណែកអភិវឌ្ឍ ក្រុមកំពង់ចាម ដោះស្រាយបញ្ហាការ លំបាកផ្សេងៗរបស់ប្រជាជន។ ទាំងនេះបាន ឆ្លុះបញ្ចាំងឱ្យឃើញពីកម្លាំងសាមគ្គីភាពដ៏ខ្លាំងក្លា និងភាពរឹងមាំរបស់គណបក្ស ប្រជាជន កម្ពុជា ដែលតែងតែនៅក្បែរប្រជាជន គ្រប់កាលៈទេសៈ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបន្តថា គោលនយោបាយរបស់រាជរដ្ឋា ភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសឱ្យមានការអភិវឌ្ឍរហូតមកដល់ពេលបច្ចុប្បន្ននេះ គឺមានឆន្ទៈមោះមុតបន្តផ្តោតលើការជំរុញនាវា កម្ពុជាឱ្យធ្វើដំណើរទៅមុខជារៀងរហូត បើទោះបីជួបបញ្ហាប្រឈម មួយចំនួន ក៏ដោយ, ពិសេស ក្នុងរយៈពេល ២ឆ្នាំមកនេះ រាជរដ្ឋាភិបាលបានខិតខំតស៊ូ ការពារអាយុជីវិតប្រជាជនរហូតទទួលបានជោគជ័យ និងមានការអបអរសាទរពីសហគមន៍ជាតិ អន្តរជាតិចំពោះយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ក្នុងការការពារ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបញ្ជាក់ថា ខួបទី៧១ឆ្នាំ នៃគណបក្សប្រជាជនកម្ពុជា ដែលប្រារព្វធ្វើថ្មីៗនេះ គឺធ្វើឡើងក្នុងបរិយាកាសល្អប្រសើរពោរពេញដោយមោទនភាព, មោទភាពទី១. គឺចំពោះជោគជ័យនៃការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៥ និងសង្ឃឹមថានឹងទទួលបានជ័យជំនះក្នុងការបោះឆ្នោតតំណាងរាស្ត្រអាណត្តិទី៧, និងទី២. ផ្សារភ្ជាប់ទៅនឹងខួបលើកទី៤៥ នៃការតស៊ូរំដោះជាតិរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីវាយរំលំរបបប្រល័យពូជសាសន៏ ប៉ុល ពត, រំដោះប្រទេស និងប្រជាជនកម្ពុជា ពីការកាប់សម្លាប់ដ៏រង្គាល នៃរបបយង់ឃ្នងនេះ និងខិតខំការពារ និងកសាងប្រទេសជាតិរហូតទទួលបានសុខសន្តិភាព ឯកភាពជាតិ និងការអភិវឌ្ឍន៍លើគ្រប់វិស័យ។ ដូចនេះ យើងត្រូវការពារសន្តិភាពឲ្យបានគង់វង្សទោះក្នុងតម្លៃណាក៏ដោយ ៕ ប្រភព ៖ គណៈរដ្ឋមន្ត្រី

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner