គ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេស កើតឡើង ៥លើក បណ្តាលឱ្យមនុស្សស្លាប់ ៧នាក់ និងរបួស ១៥នាក់ នៅថ្ងៃទី២៧ ខែកក្កដា
អត្ថបទដោយ៖
ងីម ឆៃហួត
ភ្នំពេញ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេស គិតត្រឹមរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ ម្សិលមិញ បណ្តាលឱ្យមនុស្សស្លាប់ ៧នាក់ (ស្រី ១នាក់) របួសធ្ងន់ ៨នាក់ (ស្រី ១នាក់) និងរបួសស្រាល ៧នាក់ (ស្រី ៣នាក់)។
យោងតាមទិន្នន័យ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសកម្ពុជា ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៧ ខែកក្កដា បានបញ្ជាក់ថា គ្រោះថ្នាក់ ដែលបង្កឱ្យមានមនុស្សស្លាប់ និងរបួសចំនួន ២២នាក់ កើតឡើងដោយសារការប៉ះទង្គិចគ្នា ចំនួន ១០លើក។
ជាមួយគ្នានោះ នាយកដ្ឋាន ក៏សូមអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋ ទាំងអស់គ្នា សូមធ្វើដំណើរ ប្រកាន់ខ្ជាប់ នូវច្បាប់ចរាចរណ៍ផ្លូវគោកជានិច្ច៕ ដោយ ៖ ឆៃហួត




ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។