លួចខ្សែភ្លើងយកទៅលក់សុីចាយអស់ ត្រូវសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបាន០៣នាក់

ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ បានឲ្យដឹងនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២នេះថា មានករណី លួច (ខ្សែភ្លើង) នៅចំណុចផ្ទះលេខ២៤B ផ្លូវ លំ ភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២២ ម៉ោង០១និង០០នាទី កណ្តាលអាធ្រាត ហើយត្រូវកម្លាំងសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ វ៉េ ហុងស៊ាន ភេទ ប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មន្រ្តីរាជការ ស្នាក់នៅផ្ទះកើតហេតុ។ ចំណែកជនសង្ស័យឃាត់ខ្លួន ០៣នាក់រួមមាន ៖

ទី១-ឈ្មោះ អេង ចិត្រា ភេទ ប្រុស អាយុ ១៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ។ ទី២-ឈ្មោះ ពិន ឡុង ភេទ ប្រុស អាយុ ១៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ។ និងទី៣-ឈ្មោះ ហិន ដារ៉េ ភេទ ប្រុស អាយុ ១៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ។ ទាំង ០៣នាក់ ស្នាក់នៅភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។

គួរបញ្ចាក់ថា ៖ មុនពេលកើតហេតុជនសង្ស័យទាំង ០៣នាក់ខាងលើ ដើររកលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ ពេលមកដល់ចំណុចផ្ទះជនរងគ្រោះ (ផ្ទះកើតហេតុ) ក៏នាំគ្នាលួចកាត់ខ្សែភ្លើងផ្ទះជនរងគ្រោះបានប្រវែង ៨០ម៉ែត្រ រួចដុតយកខ្សែទង់ដែង ទៅលក់ឲ្យគេបានប្រាក់ចំនួន ៤ម៉ឺនរៀល ទិញគ្រឿងញៀនជក់ និងស៊ីចាយអស់។ លុះដល់ថ្ងៃទី ២៧-០៧-២០២២ ម៉ោង២០ និង៣០នាទី សមត្ថកិច្ចយើងឃាត់ខ្លួនបានជនសង្ស័យទាំង ០៣នាក់នៅភូមិកើតហេតុខាងលើ បញ្ជូនមកទីស្នាក់ការប៉ុស្តិ៍ព្រែក ប្រា ធ្វើការសាកសួរ។
លទ្ធផលធ្វើតេស្តិ៍ទឹកនោមរបស់ជនសង្ស័យខាងលើ វិជ្ជមាន (មានសារធាតុញៀន) ៕ដោយ ៖ ភារ៉ា និងប៊ុនធី

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner