ឯកឧត្តម អ៊ីវ លាង ដឹកនាំកិច្ចប្រជុំពិភាក្សារបាយការណ៍ ស្តីពីលទ្ធផល នៃការចុះធ្វើអធិការកិច្ច នៅមណ្ឌលអប់រំកែប្រែទី១ ចំណុះអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ

ភ្នំពេញ ៖ នៅទីស្តីការក្រសួងមហាផ្ទៃ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២នេះ ឯកឧត្តម អ៊ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សារបាយការណ៍ ស្តីពីលទ្ធផល នៃការចុះធ្វើអធិការកិច្ច នៅមណ្ឌលអប់រំកែប្រែទី១ ចំណុះអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ ដោយមានការចូលរួមពី អគ្គាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងក្រុមការងារពាក់ព័ន្ធ។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម អគ្គាធិការ បានកោតសរសើរចំពោះ ឯកឧត្តម អគ្គាធិការរង ប្រធានក្រុមការងារ និងក្រុមការងារ បានខិតខំរៀបចំរបាយការណ៍បានលឿនថែមទាំងបានគ្រប់ជ្រុងជ្រោយទៀត ដែលនេះជាសកម្មភាពល្អរបស់ថ្នាក់ដឹកនាំ សូមមន្ត្រីយកធ្វើជាគម្រូ។ ទន្ទឹមនឹងនេះ សូមមន្ត្រីបន្តខិតខំស្រាវជ្រាវ ស្វែងរកលិខិតបទដ្ឋានថ្មីៗ ដើម្បីបង្កើនចំណេះដឹង ព្រោះជាមន្ត្រីអធិការកិច្ចទាមទារសមត្ថភាពខ្ពស់។

ឯកឧត្តម អគ្គាធិការ បានបន្ថែមទៀតថា ការរៀបចំរបាយការណ៍លទ្ធផលនៃការធ្វើអធិការកិច្ចក្តី ចុះអង្កេតបណ្តឹងក្តី ត្រូវធ្វើឱ្យប្រាកដប្រជាតាមករណីដែលខ្លួនរកឃើញជាក់ស្តែង។ ការរៀបចំធ្វើបាយការណ៍មាន២ គឺទី១-ក្លាហាន និងទី២-ខ្លាច។ ១-របាយការណ៍ក្លាហាន គឺរបាយការណ៍ពិត ឈរលើការពិត ទី២-របាយការណ៍ខ្លាច គឺរបាយការណ៍មិនពិត របាយការណ៍កុហក សូមចៀសវាងឱ្យឆ្ងាយពីរបាយការណ៍ខ្លាច ព្រោះជាមន្ត្រីអធិការកិច្ច ត្រូវប្រកាន់ខ្ជាប់ក្រមសីលធម៌ វិជ្ជាជីវៈ និងជាអ្នកបម្រើប្រជាជន ព្រមទាំងឈរលើគោលការណ៍ច្បាប់ជាមូលដ្ឋាន។

ឯកឧត្តម អគ្គាធិការ ក៏បានក្រើនរំលឹក ឯកឧត្តម អគ្គាធិការរង ប្រធាននាយកដ្ឋាន ណែនាំដល់មន្ត្រីឱ្យខិតខំប្រឹងប្រែងបំពេញការងារ បង្កើនសមត្ថភាព ហើយសូមពិនិត្យលក្ខណៈសម្បត្តិ និងជាការលើកទឹកចិត្ត ដើម្បីត្រៀមបម្រុងធ្វើជាអ្នកបន្តវេន ៕ ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner