Breaking News! ថៃរកឃើញជម្ងឺអុតស្វា ករណីទី២

បាងកក៖ ករណីអុតស្វាទី២ ត្រូវបានរកឃើញនៅក្រុងបាងកក ប្រទេសថៃ នារសៀលថ្ងៃទី២៨ កក្កដានេះ។

រដ្ឋមន្ត្រីសុខាភិបាលថៃ Anutin Charnvirakul ថា អ្នកជំងឺអុតស្វាទី២នេះ គឺជាបុរសវ័យ ៤៧ឆ្នាំ ដែលធ្លាប់មានទំនាក់ទំងផ្ទាល់ជាមួយជនបរទេសម្នាក់ ដែលធ្លាប់បានទៅពេទ្យ Vajira កាលពីសប្តាហ៍មុន ក្រោយពេលមានអាការៈ គ្រុន ឈឺសាច់ដុំ កន្ទួល ពេញរាងកាយ។

ពេលនេះ អាជ្ញាធរបានកំពុងតាមដានអ្នកពាក់ព័ន្ធនឹងអ្នកជំងឺអុតស្វា ករណីទី២នេះ លើមនុស្ស១០នាក់៕ ប្រភពពី The Nation, ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner