វៀតណាមមើលឃើញអតិរេកពាណិជ្ជកម្មពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២២ ចំនួន ៧៦៤លានដុល្លារ

ហាណូយ៖ ទិន្នន័យរបស់រដ្ឋាភិបាលវៀតណាម ដែលបានចេញផ្សាយ នាថ្ងៃទី២៩ កក្កដា ២០២២ បង្ហាញថា វៀតណាមត្រូវបានគេរំពឹងថា នឹងចុះបញ្ជីអតិរេកពាណិជ្ជកម្មរបស់ខ្លួនចំនួន ៧៦៤ លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ ២០២២ ។

របាយការណ៍របស់ការិយាល័យស្ថិតិទូទៅ (GSO) វៀតណាមបានឲ្យដឹងថា ការនាំចេញក្នុងអំឡុងខែមករាដល់ខែកក្កដា ត្រូវបានគេប៉ាន់ប្រមាណថា នឹងបង្ហាញពីការកើនឡើង ១៦.១ ភាគរយ បើធៀបនឹងឆ្នាំមុន ពីឆ្នាំមុន ពោលគឺដល់ ២១៦.៣៥ ពាន់លានដុល្លារ ខណៈដែលការនាំចូលត្រូវបានគេមើលឃើញថា កើនឡើង ១៣.៦ ភាគរយ ពោលគឺដល់ ២១៥.៥៩ពាន់លានដុល្លារ ។

មានន័យថា អតិរេកពាណិជ្ជកម្មរបស់វៀតណាម ឬ ការនាំចេញកើនឡើងលើសការនាំចូលដល់ទៅចំនួន ៧៦៤លានដុល្លារអាមេរិក ក្នុងពេល ៧ខែ ដំបូងនៃឆ្នាំ២០២២នេះ ៕ ប្រភពពី CNA ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner