គ្រូបង្វឹក តេង សុទ្ធី៖ ទោះហ្វឹកហាត់រយៈពេលខ្លីលើទីលានស្តង់ដារ តែប្រឹងប្រែងអោយអស់សមត្ថភាព ដណ្តើមមេដាយអោយបាន

Camsoc-សូឡូ៖ លោក តេង សុទ្ធី គ្រូបង្វឹកកីឡាប៊ូស្យាជនពិការកម្ពុជា បញ្ជាក់ថា ដោយសារប្រភេទពិការភាពរបស់កីឡាករ កីឡាករិនីមិនគ្រប់ចំនួន ដូច្នេះគណកម្មការមិនអនុញ្ញាតិអោយលេងជាក្រុម និងជាគូដែរធ្វើអោយកម្ពុជាខាត។ការបញ្ជាក់នេះធ្វើឡើងក្នុងទីលានហ្វឹកហាត់កីឡដ្ឋាន Manahan ត្រៀមការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី ។

គ្រូបង្វឹករូបនេះ បន្តទៀតថា កាហ្វឹកហាត់មានភាពខុសប្លែកពីគ្នាខ្លះដែរ ដោយសារហ្វឹកហាត់នៅកម្ពុជាលើទីលានអត់មានស្តង់ដា ដូចនៅទីនេះ ទីលានមានស្តង់ដារល្អ ហើយកាហ្វឹកហាត់វាថ្មីសម្រាប់យើង ប៉ុន្តែទោះជាយ៉ាងណាក៏យើងនៅតែប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីដណ្តើមយកមេដាយមាសជូនជាតិ ឬក៏មេដាយផ្សេងទៀត ។

លោក តេង សុទ្ធី បញ្ជាក់ទៀតថា ក្តីរំពឹងរបស់ខ្ញុំគឺកីឡាករ ដោយសារពួកគាត់ហ្វឹកហាត់បានច្រើនជាងកីឡាការិនី ជាពិសេសសំដៅលើកីឡាករ វណ្ណា ណាក់ ដោយសារប្រភេទពិការរបស់គាត់ជាមួយពេជ្រ ការ៉េ ប៉ុន្តែវណ្ណា ណាក់ មានកាយសម្បទារឹងមាំជាង គាត់អាចវាយ និងចូលបានខ្លាំងជាង ។ សម្រាប់ការចូលរួមប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នាទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី មាន៧ប្រទេសចូលរួម កម្ពុជា ម៉ាឡេស៊ី ឡាវ ថៃ សិង្ហបូរី ហ្វីលីពីន និងឥណ្ឌូនេស៊ី។ ចំពោះសម្រាប់ឧបសគ្គសម្រាប់កម្ពុជា គឺជាប្រទេសថៃ និងម្ចាស់ផ្ទះឥណ្ឌូនេស៊ី ដោយសារប្រទេសទាំង២នេះ ធ្លាប់មានបទពិសោធន៍ច្រើន និងឈ្នះមេដាយមាស ប្រាក់ផងដែរ ។ នេះជាការបញ្ជាក់បន្ថែមរបស់ លោក តេង សុទ្ធី ។

គួរបញ្ជាក់ថា តាមកាលវិភាគ កីឡាប៊ូស្យា ត្រូវប្រកួតពីថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃទី៥ ខែសីហា ខណៈកម្ពុជាបានបញ្ជូនអត្តពលិកជនពិការកីឡាប៊ូស្យា ចំនួន៤រូប គឺកីឡាករ២រូប និងកីឡាការិនី២រូប ព្រមទាំងគ្រូបង្វឹក១រូប និងគ្រូជំនួយ១រូប ។ កីឡាករ-កីឡាការិនីទាំង៤រូបប្រកួតម្នាក់តែមួយវិញ្ញាសាដូចគ្នាគឺវិញ្ញាសាឯកត្តជន ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner