អតីតប្រធានាធិបតីហ្វីលីពីន ទទួលមរណភាព

ម៉ានីល៖ អតីតប្រធានាធិបតីហ្វីលីពីន លោក ហ្វីដែល រ៉ាម៉ូស (Fidel Ramos) បានទទួលមរណភាពហើយ ។ នៅក្នុងសេចក្ដីថ្លែងការណ៍ខ្លីមួយ ក្រុមគ្រួសាររបស់លោក រ៉ាម៉ូស បានបញ្ជាក់ថា «វាពិតជារឿងគួរឱ្យសោកសៅខ្លាំងណាស់ដែលត្រូវប្រកាសថាលោក រ៉ាម៉ូស បាន ទទួលមរណភាព។ » ប៉ុន្តែមូលហេតុស្លាប់មិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ។

គួរបញ្ជាក់ថា លោក ហ្វីដែល រ៉ាម៉ូស បានកាន់តំណែងជាប្រធានាធិបតីដឹកនាំប្រទេសហ្វីលីពីន ពីឆ្នាំ១៩៩២ ដល់ឆ្នាំ១៩៩៨។ លោកបាទទួលមរណៈភាព កាលពីថ្ងៃអាទិត្យទី៣១ កក្កដា ក្នុងអាយុ ៩៤ឆ្នាំ ៕ ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner