សម្ដេចតេជោ ហ៊ុន សែន បាននឹងកំពុងជួបពិភាក្សាការងារជាមួយប្រធានសមាគមន៍មិត្តភាពវៀតណាម-កម្ពុជា នៅវិមានសន្តិភាព

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ ង្វៀន ធីថាញ់ សមាជិកាគណៈកម្មាធិកណ្ដាលបក្ស គណៈកម្មាធិកណ្ដាលរដ្ឋសភា និងជាប្រធានសមាគមន៍មិត្តភាពវៀតណាម-កម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ ។

សូមជម្រាបថា លោកជំទាវ ង្វៀន ធីថាញ់ បានដឹកនាំគណៈប្រតិភូធ្វើទស្សនកិច្ចមកព្រះរាជាណាចក្រកម្ពុជា នាពេលនេះ ស្របពេលដែលអង្គភាព និងស្ថាប័នផេ្សងៗនៃប្រទេសទាំងពីរ បាននិងកំពុងធ្វើកម្មវិធីផ្សេងៗ ក្នុងការអបអរសាទរខួបទី៥៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-វៀតណាម។

សូមបញ្ជាក់ថា សមាគមមិត្តភាពវៀតណាម-កម្ពុជា ជាតួអង្គដ៏មានសារៈសំខាន់មួយនៃការរួមចំណែកផ្សារភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិទាំងពីរ ឱ្យកាន់តែរឹងមាំ និងស្ថិតស្ថេរយូរអង្វែង តាមបំណងប្រាថ្នានៃថ្នាក់ដឹកនាំរបស់ប្រទេសទាំងពីរ ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner