ប្រជាពលរដ្ឋចំនួន ៣៣៥គ្រួសារ បានចាប់ឆ្នោតទទួលយកក្បាលដីឡូតិ៍ដែលបានព្រមព្រៀងបញ្ចប់វិវាទដីធ្លីដ៏រ៉ាំរ៉ៃ តាមបែបឈ្នះឈ្នះក្រៅប្រព័ន្ធតុលាការ នៅភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋចំនួន ៣៣៥គ្រួសារ នៅភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានចាប់ឆ្នោតទទួលយកក្បាលដីឡូតិ៍ដែលបានព្រមព្រៀងបញ្ចប់វិវាទដីធ្លីដ៏រ៉ាំរ៉ៃ តាមបែបឈ្នះឈ្នះក្រៅប្រព័ន្ធតុលាការ ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងអាជ្ញាធរពាក់ព័ន្ធ នាថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ ។

ឯកឧត្តម អ៊ុ រាត្រី បានថ្លែងអំណរគុណចំពោះក្រុមការងារខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានចុះមកសហការយ៉ាងល្អជាមួយក្រុមការងារខេត្ត ដេីម្បីដោះស្រាយបញ្ហារ៉ាំរ៉ៃប្រកបដោយជោគជ័យ ហេីយឯកឧត្តមអភិបាលខេត្តក៏បានអបអរសាទរចំពោះការបញ្ចប់វិវាទដីធ្លីរ៉ាំរ៉ៃជាស្ថាពរតាមបែបឈ្នះឈ្នះក្រៅប្រព័ន្ធតុលាការ ហេីយឈានមកចាប់ឆ្នោតទទួលយកក្បាលដីឡូត៍ស្របច្បាប់នាថ្ងៃនេះ ។

ក្នុងឱកាសនោះ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន ក៏បាននាំយកការផ្តាំផ្ញេីសួរសុខទុក្ខពីសំណាក់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនបងប្អូនប្រជាពលរដ្ឋភូមិទំនប់ដាច់ ឃុំអូរបីជាន់ទាំងអស់គ្នា ហេីយបងប្អូនដែលទទួលបានដីស្របច្បាប់ក្រោយការដោះស្រាយបញ្ចប់វិវាទតាមបែបឈ្នះឈ្នះនៅទីនេះ ត្រូវចេះស្រលាញ់រាប់អានគ្នា ដូចក្រុមគ្រួសារ ក្រោមដំបូលសន្តិភាពតែមួយ និងបន្តស្នាមញញឹមជាមួយគ្នាដូចថ្ងៃនេះឱ្យមានជារៀងរហូត ហេីយបេីបងប្អូនមានតម្រូវការ ឬសំណូមពរអ្វី ត្រូវទាក់ទងទៅអាជ្ញាធរមូលដ្ឋាន ដែលរង់ចាំបម្រេីលោកតា លោកយាយ លោកពូ អ្នកមីង និងបងប្អូនប្រជាពលរដ្ឋដោយភាពរីករាយជានិច្ច។

ជាមួយគ្នានេះ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន បានថ្លែងអំណរគុណចំពោះ លោក យ៉ាង គឹមហ៊ុយ ជាសប្បុរជនដែលស្ម័គ្រចិត្តចូលរួមទទួលរ៉ាប់រងការចំណាយថវិកាស្ថាបនាផ្លូវ ប្រឡាយ និងតម្រូវការផ្សេងៗមួយចំនួនទៀត ៕ ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner