កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី១ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆក់កាបូបស្ពាយ ជនបរទេស

ភ្នំពេញ ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី១ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង២ និង៣០នាទីល្ងាច បានធ្វើការបង្ក្រាបឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆក់កាបូបស្ពាយ នៅចំណុចតាមបណ្តោយផ្លូវលេខ៣១៥ កែងផ្លូវលេខ៥៦៦ ក្រុមទី៣៨ ភូមិ៩ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ Jung Jiyoung ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិកូរ៉េ មុខរបរ ជាអ្នកទេសចរណ៌ ស្នាក់នៅបណ្តោះអាសន្ន នៅអាគារ Condo J-avy លេខ៣៥ ផ្លូវលេខ៣២២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ចំណែកឯ ជនសង្ស័យឈ្មោះ ពៅ ឥស្សរា ហៅ រា ភេទប្រុស ជនជាតិខ្មែរ មុខរបរ សិស្សថ្នាក់ទី១២ វិទ្យាល័យជាស៊ីម សន្ធរម៉ុក ស្នាក់នៅផ្ទះ១៩០ ផ្លូវបេតុង សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

វត្ថុតាងចាប់យកបាន ៖ ម៉ូតូម៉ាក Honda គុបជ្រុង ពណ៌ខៀវ ស៊េរី២០០២ ពាក់ផ្លាកលេខ ភ្នំពេញ 1ID-9268 ជារបស់ជនសង្ស័យ ជិះធ្វើសកម្មភាពឆក់និងកាបូបស្ពាយចំហៀងពណ៌ខ្មៅ នៅក្នុងកាបូបស្ពាយមានទូរស័ព្ទម៉ាក Iphone 12 pro max ពណ៌ទឹកមាស និងលុយ៣០០ដុល្លារអាមេរិច ជារបស់ជនរងគ្រោះ។ ក្រោយកើតហេតុ សមត្ថកិច្ចបានប្រគល់ជូនជនរងគ្រោះតាមការស្នើសុំ។

បច្ចុប្បន្ន ជនសង្ស័យខាងលើនេះ កំពុងតែឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕ ដោយ៖ ឆៃហួត

ងីម ឆៃហួត
ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។
ads banner
ads banner
ads banner