អបអរសាទរ! ក្រុមបាល់ទះអង្គុយកម្ពុជា ក្រោយយកឈ្នះឥណ្ឌូនេស៊ី ៣-២សិត ឡើងវគ្គផ្ដាច់ព្រ័ត្រដណ្តើមមេដាយមាស

(សូឡូ)៖ ក្រុមបាល់ទះអង្គុយជនពិការជម្រើសជាតិកម្ពុជា បានឡើងវគ្គផ្ដាច់ព្រ័ត្រដណ្តើមមេដាយមាស នៃការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី ក្រោយយកឈ្នះក្រុមខ្លាំងឥណ្ឌូនេស៊ី ក្នុងលទ្ធផល ៣-២សិត នៅល្ងាចថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២ នេះ ។
ជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រខាងលើនេះ ក្រុមកម្ពុជា ធ្វើបានយ៉ាងល្អ ទោះបីត្រូវបានឥណ្ឌូនេស៊ី នាំមុខម្ដងជាពីរដង តែក្រុមបាល់ទះអង្គុយកម្ពុជា បានព្យាយាមវាយបក រហូតទទួលបានជ័យជម្នះ ពោលគឺសិតទី១ ក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី បានយកឈ្នះ ២៥-១ពិន្ទុ, ហើយសិតទី២ កម្ពុជា យកឈ្នះ ២៥-១៥ពិន្ទុ, ចូលដល់សិតទី៣ ឥណ្ឌូនេស៊ី បន្តយកឈ្នះ ២៥-២១ពិន្ទុ, ខណៈសិតទី៤ កម្ពុជា បន្តវាយបកឈ្នះ ២៥-១៣ពិន្ទុ និងសិតកាត់សេចក្ដីទី៥ កម្ពុជា បានយកឈ្នះ ១៥-១ ដើម្បីឡើងវគ្គផ្ដាច់ព្រ័ត្រតែម្ដង ។
តាមគម្រោងក្រុមកម្ពុជា នឹងត្រូវជួបក្រុមថៃ ក្នុងវគ្គផ្ដាច់ព្រ័ត្រ ដើម្បីដណ្ដើមមេដាយមាស នាថ្ងៃទី០៤ ខែសីហាខាងមុខ។ ប៉ុន្ដែសរុបជាលទ្ធផលប្រកួតកន្លងមក ក្រុមបាល់ទះអង្គុយជនពិការកម្ពុជា បានទទួលជ័យជម្នះ ១០០% បន្ទាប់ពីប្រកួតជម្រុះក្នុងពូល B ២ប្រកួតដំបូងបានយកឈ្នះក្រុមហ្វីលីពីន ៣-០សិត និងបន្ដយកឈ្នះក្រុមម្ចាស់មេដាយមាសឆ្នាំ២០១៧ ក្រុមមីយ៉ាន់ម៉ា ដោយលទ្ធផល ៣-១សិត មុនឈានមកទម្លាក់ក្រុមឥណ្ឌូនេស៊ីនេះ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner