វ៉ាក់សាំងបង្ការជំងឺអុតស្វានឹងមកដល់ថៃ នៅចុងខែនេះ

បាងកក៖ នាយកដ្ឋានគ្រប់គ្រងជំងឺ (DCD) បានបញ្ជាក់នៅថ្ងៃអង្គារសប្តាហ៍នេះថា វ៉ាក់សាំងបង្ការជំងឺអុតស្វា ប្រភេទទីមួយរបស់ប្រទេសថៃ នឹងមកដល់ក្នុងពាក់កណ្តាលខែសីហានេះ។

ប្រធាន DCD លោក Opas Karnkawinpong បាននិយាយថា កញ្ចប់ថ្នាំចំនួន 1,000 នឹងត្រូវប្រើប្រាស់ដើម្បីការពារមនុស្សដែលត្រូវបានគេមើលឃើញថាងាយនឹងឆ្លងវីរុសនេះ។

លោកបានបន្តថា DCD កំពុងសម្របសម្រួលជាមួយអង្គការឱសថរដ្ឋាភិបាល (GPO) ដើម្បីទិញថ្នាំបង្ការជំងឺអុតស្វាជំនាន់ទីបី ដែលងាយស្រួល ក្នុងការគ្រប់គ្រង និង មានផលប៉ះពាល់ តិចតួច ៕ ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner