រដ្ឋបាលខេត្ត ប្រកាសឱ្យប្រជាពលរដ្ឋ ត្រៀមការពារ បង្ការពី គ្រោះទឹកជំនន់ ហូរមកពី ប្រទេសថៃ តាមអូរ នៃព្រំដែន កម្ពុជា – ថៃ

ខេត្តបន្ទាយ មាន ជ័ យ ៖ ទឹកភ្លៀង បាន ច្រាល និង កំពុង ហូរ មកពី ភូមិសាស្ត្រ ប្រទេស ថៃ ធ្លាក់ មក តាម អូរ ព្រំដែន កម្ពុជា – ថៃ ឆ្លងកាត់ តាម បន្ទាត់ ព្រំដែន យ៉ាងកំហុក នៅក្នុងភូមិសាស្ត្រ ឃុំ ទួល ពង្រ ស្រុក ម៉ាឡៃ និង អូរ ខៃ ដន ភូមិ សុខសាន្ត សង្កាត់ និមិត្ត ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ វាអាចបង្កឲ្យផ្ទះប្រជាពលរដ្ឋលិចលង់បានដូចឆ្នាំ២០២១ទៀត នេះបើតាមការឱ្យដឹងដឹងពីលោក គាត ហ៊ុល អភិបាលក្រុង ប៉ោយប៉ែត ខណៈដឹកនាំក្រុមការងារចុះពិនិត្យមើលស្ថានភាពក្នុងភូមិសាស្ត្រ ឃុំ ទួល ពង្រ ស្រុក ម៉ាឡៃ និង អូរ ខៃ ដន ភូមិ សុខសាន្ត សង្កាត់ និមិត្ត ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពី ថ្ងៃទី២ ខែសីហា ឆ្នាំ២០២២។

លោក គាត ហ៊ុល អភិបាលក្រុង ប៉ោយប៉ែត បានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា៖ លោកបានដឹកនាំក្រុមការងារ១ក្រុមចុះពិនិត្យមើលស្ថានភាពក្នុងភូមិសាស្ត្រ ឃុំ ទួល ពង្រ ស្រុក ម៉ាឡៃ និង អូរ ខៃ ដន ភូមិ សុខសាន្ត សង្កាត់ និមិត្ត ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រជាពលរដ្ឋក្នុងភូមិសស្ត្រនេះ ដែលត្រៀមកំពុង រងគ្រោះដោយជំនន់ទឹកភ្លៀង និងទឹកហូរមកពីស្រុកថៃជាច្រើនគ្រួសារ និងត្រៀមជញ្លៀសទៅនៅទីទួលសុវត្តិភាពផងដែរ។

ក្នុងការចុះពិនិត្យប្រជាពលរដ្ឋរងគ្រោះដោយទឹកភ្លៀង និងទឹកជំនន់នោះ លោក គាត ហ៊ុល បានបញ្ជាក់ឲ្យដឹងទៀតថា ទឹកជំនន់ហូរពីថៃ និងទឹកភ្លៀងបានហក់ឡើងយ៉ាងកំហុក ប្រជាពលដែលត្រៀមរងគ្រោះ ដោយសារទឹកជំនន់នោះសមត្ថកិច្ច ៣ស្ថាប័ន ក្នុងនោះមានកម្លាំងអាវុធហត្ថខេត្ត ស្នងការនគរបាលខេត្ត និងយោធា រដ្ឋបាលខេត្ត ក្រុង ស្រុកបានត្រៀមជួយដឹកជញ្ជូនជន្លៀសប្រជាពលរដ្ឋទាំងអស់ទៅដាក់ទីទួលសុវត្ថិភាពផងដែរ ។

លោក គាត ហ៊ុល សំណូមពរបងប្អូន ប្រជា ពលរ ដ្ឋ នៅតាម ព្រំដែនក្នុងភូមិសាស្ត្រខាងលើ មេត្តា ប្រុងប្រយ័ត្ន ឱ្យបាន ខ្ពស់បំផុត ពេលមានទឹកជំនន់ ត្រូវប្រយ័ត្នកូនចៅ លង់ទឹកស្លាប់ ចេះថែទាំសុខភាព សម្អាតអនាម័យជុំវិញខ្លួន កែប្រែទម្លាប់អវិជ្ជមាន និងយកចិត្តទុកដាក់ធ្វើអនាម័យជាប្រចាំ ដើម្បីការពារជំងឺឆ្លងនានាដូចជាកូវីដ.១៩ជាដើម។

គួរបញ្ជាក់ផងដែរថា៖ ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានឲ្យអាជ្ញាធរ ស្រុក ឃុំ គ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងខេត្ត សូមបង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាង នូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ នៃគ្រោះទឹកជំនន់នេះ៕ ដោយ៖ឃិន គន្ធា

ads banner