ឯកឧត្តម ហ៊ុន ម៉ានី កោតសរសើរចំពោះការរៀបចំព្រឹត្តការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី

សូឡូ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានប្រតិភូប៉ារ៉ាហ្គេមកម្ពុជា និងជាអនុប្រធានគណកម្មាធិការជាតិប៉ារ៉ាហ្គេមឡាំពិកកម្ពុជា សំដែងការកោតសរសើរចំពោះការរៀបចំព្រឹត្តិការណ៏អាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី ក្នុងឪកាសជួបឯកឧត្តម Gibran Rakabuming Raka អភិបាលក្រុង Surakarta (Solo) នាថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ ។

ឯកឧត្តម ហ៊ុន ម៉ានី ការជួបនឹងឯកឧត្តម Gibran Rakabuming Raka អភិបាលក្រុង Surakarta (Solo) ទាំងផ្លូវការ និងមិនផ្លូវការ ដើម្បីសិក្សាស្វែងយល់ពីបទពិសោធន៏នៃការរៀបចំព្រឹត្តិការណ៏នេះ ដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣ខាងមុខនេះ ក្នុងនាមឯឧត្តមជាប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៏ ។ ឯកឧត្តមប្រធាន បានថ្លែងអំណរគុណចំពោះ ឯកឧត្តមអភិបាលក្រុង Surakarta (Solo) ដែលបានចំណាយពេលវេលាដ៏មានតម្លៃជួបជាមួយខ្ញុំ ។

ជាថ្មីម្តងទៀត ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍បន្តថា ការរៀបចំព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម នៅទីក្រុងសូឡូគឺរយៈពេលខ្លី ប៉ុន្តែព្រឹត្តការណ៍នេះ គឺអស្ចារ្យណាស់ ។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានថ្លៃងអំណរអរគុណដល់រដ្ឋាភិបាល និងប្រជាជនឥណ្ឌូនេស៊ី ដែលបានទទួលស្វាគមន៍គណៈប្រតិភូកម្ពុជា យ៉ាងកក់ក្តៅ ។

គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ អត្តពលិកជនពិការកម្ពុជា ដណ្តើមបានមេដាយសរុប២៣គ្រឿង មាស៦ ប្រាក់៨ និងសំរឹទ្ធ៩គ្រឿង ។ ខណៈកម្ពុជានៅសល់៣ប្រភេទកីឡាទៀត គឺកីឡាហែលទឹក ៣វិញ្ញាសា កីឡាលើកទម្ងន់ និងបាល់បោះជិះរទេះនារី វិញ្ញាសា៥ទល់៥ នឹងត្រូវប្រកួតដណ្តើមមេដាយមាស ជាមួយក្រុមកីឡាការិនីថៃ នៅថ្ងៃទី៥នេះ ម៉ោង១១:០០ ថ្ងៃត្រង់ ។

សូមបញ្ជាក់ថា អាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ ក្នុងនោះកម្ពុជា បានបញ្ជូនកីឡា១១ប្រភេទចូលរួមប្រកួត គឺកីឡាអត្តពលកម្ម ហែលទឹក បាល់ទះអង្គុយបុរស និងនារី បាល់បោះរទេះបុរស និងនារី បាល់បោះជនពិការភ្នែក បាល់ទាត់ចលករខួរក្បាល (៥ម្ខាង) វាយកូនឃ្លីលើតុ វាយសី លើកទម្ងន់ អុកអន្តរជាតិ និងប៊ូស្យា ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner