សហរដ្ឋអាមេរិកប្រកាសជំងឺអុតស្វា ជាភាពអាសន្នសុខភាពសាធារណៈ

វ៉ាស៊ីនតោន៖ រដ្ឋបាលសហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានប្រកាសពីការផ្ទុះឡើងជំងឺអុតស្វាជាគ្រាអាសន្នសុខភាពសាធារណៈ ពីរសប្តាហ៍បន្ទាប់ពីអង្គការសុខភាពពិភពលោក (WHO) បានសម្រេចប្រកាសដាក់មេរោគនេះ ក្នុងកម្រិតអាសន្នខ្ពស់បំផុតនៃសុខភាពសកលរបស់ខ្លួនផងដែរ។

តាមរយៈការប្រកាសភាពអាសន្នខាងលើនេះ រដ្ឋបាលរបស់លោក ចូ បៃដិន អាចទទួលបានមូលនិធិបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងមេរោគ តាមរយៈការទិញវ៉ាក់សាំង ឬការព្យាបាលពីក្រុមហ៊ុនឱសថ។ ទន្ទឹមគ្នា រដ្ឋមន្ត្រីសុខាភិបាលអាមេរិកលោក Xavier Becerra បានចេញសេចក្តីប្រកាស ក្នុងអំឡុងធ្វើសន្និសីទសារព័ត៌មានមួយ ដោយបានប្រាប់អ្នកយកព័ត៌មានថា សេតវិមានកំពុងជំរុញឱ្យជនជាតិអាមេរិកគ្រប់រូបចាត់ទុកជំងឺអុតស្វាជាបញ្ហាដ៏ធ្ងន់ធ្ងរ។

គួរបញ្ជាក់ថា នៅក្នុងសហរដ្ឋអាមេរិក ទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ និងញូយ៉កបានប្រកាសអាសន្នសុខភាពសាធារណៈរួចហើយ ជុំវិញការផ្ទុះឡើងនៃជំងឺអុតស្វានេះ។ ប្រភពបានឱ្យដឹងថា ជាង ៦,០០០ករណីនៃការឆ្លងជំងឺអុតស្វាត្រូវបានកត់ត្រានៅទូទាំងសហរដ្ឋអាមេរិកចាប់តាំងពីខែឧសភា ដោយភាគច្រើនកើតឡើងក្នុងចំណោមបុរសស្រឡាញ់ភេទដូចគ្នា៕ ប្រភព៖ RT

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner