អ៊ុយក្រែនចោទប្រកាន់អង្គការលើកលែងទោសអន្តរជាតិ ថា គាំទ្រអំពើភេរវកម្ម

កៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានចោទប្រកាន់អង្គការលើកលែងទោសអន្តរជាតិថា បានចូលដៃជើងជាមួយ “ភេរវករ” បន្ទាប់ពីអង្គការនេះបានថ្កោលទោសយោធាអ៊ុយក្រែន ចំពោះការទុកដាក់អាវុធក្នុងតំបន់ស៊ីវិលដោយបំពានច្បាប់មនុស្សធម៌។

ប្រតិកម្មខ្លាំងៗរបស់លោក ហ្សេលេនស្គី ខាងលើនេះកើតឡើងបន្ទាប់ពីរបាយការណ៍មួយដែលត្រូវបានបោះពុម្ពផ្សាយនៅព្រឹកថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានរៀបរាប់លម្អិតអំពីករណីចំនួន២២ នៃកងកម្លាំងអ៊ុយក្រែន ដែលបើកការវាយប្រហារចេញពីសាលារៀន និងករណី ៥ទៀត កងទ័ពបានប្រើប្រាស់មន្ទីរពេទ្យធ្វើជាមូលដ្ឋាន។ អង្គការលើកលែងទោសនិយាយថា ខ្លួនមិនបានដឹងទេថា អ៊ុយក្រែនបានព្យាយាមជម្លៀសជនស៊ីវិល មុនពេលកាន់កាប់ទីតាំងមិនមែនយោធាទាំងនេះដែរឬអត់។ ទន្ទឹមគ្នា អង្គការលើកលែងទោសអន្តរជាតិក៏បានចោទប្រកាន់រុស្ស៊ីផងដែរ ពីបទបំពានច្បាប់អន្តរជាតិ ក្នុងប្រតិបត្តិការយោធារបស់ខ្លួននៅអ៊ុយក្រែន។

នៅក្នុងសុន្ទរកថាតាមវីដេអូមួយនៅល្ងាចថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ លោក ហ្សេលេនស្គី បានបញ្ជាក់យ៉ាងដូច្នេះថា ថ្ងៃនេះ យើងបានឃើញរបាយការណ៍មួយរបស់អង្គការលើកលែងទោសអន្តរជាតិ ដែលជាអកុសលព្យាយាមលើកលែងទោសឱ្យរដ្ឋភេរវករ និងផ្លាស់ប្តូរការទទួលខុសត្រូវពីអ្នកឈ្លានពានទៅជាជនរងគ្រោះ។ លោកថា ប្រសិនបើនរណាម្នាក់ធ្វើរបាយការណ៍ដែលដាក់អ្នកឈ្លានពាន និងជនរងគ្រោះក្នុងកម្រិតដូចគ្នា… រឿងនេះមិនអាចអត់ឱនឱ្យបានទេ។ មេដឹកនាំអ៊ុយក្រែនរូបនេះបន្ថែមថា ខ្លួនបានអះអាងពីរទៅបីលើកហើយថា អ៊ុយក្រែនគឺជាជនរងគ្រោះ៕ ប្រភព៖ RT ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner