រុស្ស៊ីជំរុញឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ មានកំណែទម្រង់ថ្មី

ម៉ូស្គូ៖ មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសរុស្ស៊ី នៅថ្ងៃពុធសប្តាហ៍នេះថ្លែងថា អង្គការសហប្រជាជាតិកំពុងត្រូវការកំណែទម្រង់យ៉ាងខ្លាំង ហើយក្រុមប្រឹក្សាសន្តិសុខត្រូវតែ “ប្រជាធិបតេយ្យ” ដោយការពង្រីកតំណាងរបស់ខ្លួនមកពីបណ្តាប្រទេសអាហ្វ្រិក អាស៊ី និងអាមេរិកឡាទីនជាដើម។

ប្រធាននាយកដ្ឋានផែនការគោលនយោបាយការបរទេសរបស់រុស្ស៊ី លោក Alexey Drobinin បានអត្ថាធិប្បាយអំពីស្ថានភាពបច្ចុប្បន្ន នៃទំនាក់ទំនងអន្តរជាតិ ហើយឈានដល់ការសន្និដ្ឋានថា បច្ចុប្បន្នត្រូវការការខិតខំប្រឹងប្រែង និងការស្រមើលស្រមៃបន្ថែមទៀត ដើម្បីកែទម្រង់អង្គការសហប្រជាជាតិ។ លោកបានចង្អុលបង្ហាញថា របៀបវារៈបច្ចុប្បន្នរបស់អង្គការដែលត្រូវបានជំរុញដោយលោកខាងលិចជាចម្បង គឺមិនចាំបាច់ស្របនឹងផលប្រយោជន៍របស់សមាជិកអន្តរជាតិភាគច្រើនរបស់ខ្លួននោះទេ។

លោក Drobinin បានសង្កត់ធ្ងន់ថា ជោគវាសនារបស់អង្គការអន្តរជាតិ ដូចជា UN, WTO, IMF, World Bank ឬ G20 ក៏ដោយ គោលនយោបាយបែកបាក់របស់បស្ចិមប្រទេស ធ្វើឱ្យវាជាការចាំបាច់ដាច់ខាតសម្រាប់ឆ្នាំខាងមុខ ដើម្បីបង្កើតហេដ្ឋារចនាសម្ព័ន្ធថ្មីនៃទំនាក់ទំនងអន្តរជាតិ ៕ ប្រភព៖ RT

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner