ចិន និងឥណ្ឌូនេស៊ី ដំឡើងកំណាត់ផ្លូវដែកថែបទីមួយរួចហើយ

ការដំឡើងកំណាត់ដែកថែបទីមួយនៃគម្រោងផ្លូវដែក Jakarta-Bandung បានបញ្ចប់ដោយជោគជ័យ កាលពីពេលថ្មីៗនេះ។

លោកស្រី Rini Soemarno រដ្ឋមន្រ្តីក្រសួងសហគ្រាសកម្មសិទ្ធិរដ្ឋឥណ្ឌូណេស៊ីបានថ្លែងថា ឆ្លងតាមរយៈកិច្ចកសាងនៃផ្លូវដែក Jakarta-Bandung ឥណ្ឌូណេស៊ី មិនគ្រាន់តែអាចរៀនសូត្រយ៉ាងពិតប្រាកដនូវបច្ចេកទេសវិស្វកម្មដ៏ជឿនលឿនពីប្រទេសចិនតែប៉ុណ្ណោះទេ ប៉ុន្តែប្រការដែលសំខាន់ជាងនេះទៅទៀត គឺប្រទេសឥណ្ឌូណេស៊ី នឹងក្លាយទៅជាប្រទេសដំបូងបង្អស់ក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលមានផ្លូវដែកល្បឿនលឿន។ លោកស្រីជឿជាក់ថា គម្រោងផ្លូវដែក Jakarta-Bandung ជាវិស្វកម្មមួយដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងឈ្នះ-ឈ្នះរវាងប្រទេសទាំងពីរឥណ្ឌូណេស៊ី-ចិន៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner