លោក គីម ជុងអ៊ុន ផ្ញើលិខិតអបអរសាទរខួបទី៧០ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន និងអះអាងថា កូរ៉េខាងជើងនឹងនៅឈរក្បែរចិនជានិច្ច

កូរ៉េខាងជើង៖ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅថ្ងៃអង្គារនេះ បានសន្យាឈរជាមួយចិនជានិច្ច ខណៈការអះអាងនេះធ្វើឡើងក្នុងលិខិតអបអរខួបទី៧០ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ។ អត្ថន័យក្នុងលិខិតអបអររបស់លោក គីម ជុងអ៊ុន ផ្ញើទៅកាន់ប្រធានាធិបតីចិនលោក ស៊ី ជិនភីង មានខ្លឹមសារថា បក្សយើង រដ្ឋាភិបាល និងប្រជាជនយើង គាំទ្រគណបក្សរដ្ឋាភិបាល និងប្រជាជនចិនយ៉ាងពេញទំហឹង ក្នុងការព្យាយាមការពារស្ថិរភាព និងផលប្រយោជន៍រដ្ឋ និងសម្រេចបានការអភិវឌ្ឍជានិរន្តភាព ហើយកូរ៉េខាងជើងនឹងឈរជាមួយចិនជានិច្ចក្នុងការការពារ និងលើកតម្កើងសង្គមនិយម។

បន្ថែមលើនេះ លោក គីម ជុងអ៊ុន ក៏បានសម្ដែងការជឿជាក់យ៉ាងមុតមាំថា ទំនាក់ទំនងរវាងកូរ៉េខាងជើង-ចិន នឹងមានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ស្របតាមតម្រូវការនៃយុគសម័យថ្មី និងតម្រូវការរួមរបស់ប្រជាជននៃប្រទេសទាំងពីរ៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner