កម្ពុជា ចង់ឲ្យមានលេខាធិការដ្ឋាន កិច្ចព្រមព្រៀងភាពជាដៃគូ​សេដ្ឋកិច្ចគ្រប់​ជ្រុងជ្រោយក្នុងតំបន់ (RCEP) នៅរាជធានីភ្នំពេញ

អត្ថបទដោយ៖
ហេង វណ្ណា

កម្ពុជា ដែលជាប្រធានប្តូរវេនអាស៊ាន ឆ្នាំ២០២២ មានមហិច្ឆតាចង់ឲ្យមានលេខាធិការដ្ឋាន កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) មួយ នៅរាជធានីភ្នំពេញ។ អំឡុងពេលរៀបចំកិច្ចប្រជុំក្របខណ្ឌអាស៊ាននេះ សម្តេចបានស្នើដល់ បណ្តាប្រមុខការទូតនានា ជួយគាំទ្រគំនិតផ្តួចផ្តើម បង្កើតលេខាធិការដ្ឋាន RCEP នៅភ្នំពេញ។ សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកថ្ងៃសុក្រ ទី០៥ ខែសីហា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner