តើវិបត្តិនៅកោះតៃវ៉ាន់ ជាកំហុសភាគីណា? (Video Inside)

សមយុទ្ធហ៊ុំព័ទ្ធកោះតៃវ៉ាន់ដោយមានការចូលរួមពីកប៉ាល់ដឹកយន្តហោះចម្បាំង, កងនាវាប្រយុទ្ធ, កងទ័ពជើងអាកាស និងជើងគោកផងដែរនោះ បានបន្តឈានចូលថ្ងៃសុក្រដែលជាថ្ងៃទី ២ ខណៈដែលកោះតៃវ៉ាន់នៅសម្ងំស្ងៀមមិនហ៊ានធ្វើការប្រឈមមុខឡើយ។

គ្រាប់មីស៊ីល ច្រើនគ្រាប់បានបាញ់រំលងកោះតៃវ៉ាន់ធ្លាក់ចូលក្នុងទឹកសមុទ្ទ, គ្រាប់កាំភ្លើងដទៃទៀតត្រូវគេ រាយការណ៍ថាបានបាញ់ធ្លាក់ក្នុងចម្ងាយពីកោះប្រមាណ២០គីឡូម៉ែត្រ ដែលធ្វើឱ្យកោះតៃវ៉ាន់ ត្រូវបានផ្តាច់រាល់ទំនាក់ទំនងជើងហោះហើរ និងដំណើរជើងទឹកទាំងអស់ ដោយសារតែការ ព្រមានរបស់ចិនដីគោកបានបញ្ជាក់រួចមកហើយថា បើប្រធានសភាអាមេរិកលោកស្រីណាន ស៊ីប៉េឡូស៊ីនោះ ចចេសធ្វើដំណើរមកកោះតៃវ៉ាន់នោះ, គេត្រូវតែទទួលខុសត្រូវនូវផលវិបាក ទាំងអស់ដែលនឹងកើតឡើង។

លោក ម៉ារ យ៉ារិទ្ធិ មានសេចក្តីរាយការណ៍ជុំវិញព័ត៌មានអន្តរ ជាតិនេះដែលចង់ដឹងថា «តើវិបត្តិនៅកោះតៃវ៉ាន់ ជាកំហុសរបស់ភាគីណា?»

ads banner