កម្លាំងសមត្ថកិច្ចចម្រុះសហការជាមួយមន្ត្រីជំនាញជលផលចុះបង្ក្រាបបទល្មើសនេសាទរបាំងសាច់អួន និងរបាំងស្បៃមុង ក្នុងស្រុករលាប្អៀរ និងស្រុកបរិបូណ៌

ខេត្តកំពង់ឆ្នាំង៖ មន្ត្រីជំនាញជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ បានសហការជាមួយគណៈបញ្ជាការឯកភាពស្រុករលាប្អៀរ និងស្រុកបរិបូណ៌ ចុះបង្ក្រាបបទល្មើសនេសាទតាមភូមិសាស្ត្រ ក្នុងដែនសមត្ថកិច្ច របស់ស្រុកទាំង២ ។

លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថានៅថ្ងៃទី៥ ខែសីហានេះ សមត្ថកិច្ចចម្រុះបានចែកចេញជា ២ផ្នែក គឺផ្នែកទី១ នៅស្រុកបរិបូណ៌ ផ្នែកទី២ នៅស្រុករលាប្អៀរ ដោយបាន បង្ក្រាបបទល្មើសនេសាទរបាំងស្បៃមុងនិងរបាំងសាច់អួន នៅចំនុចកោះទន្លា អូរច្រវ៉ាក់ និងចំណុចកោះកែវ។

កិច្ចប្រតិបត្តិការខាងលើនេះ បានប្រើប្រាស់កម្លាំង សរុប ៣៣នាក់ ដោយប្រើ មធ្យោបាយកាណូត ចំនួន ៨គ្រឿង។

ជាលទ្ធផលកំលាំងសមត្ថកិច្ចយើងបានបង្ក្រាបរបាំងសាច់អួន 18 កន្លែងស្មើនឹង ៩៥០ម៉ែត្រ លបសាច់អួនចំនួន ២០មាត់ របាំងស្បៃមុង ៣កន្លែងមានប្រវែង ១៥០ម៉ែត្រ លបលូស្បៃមុង ៤មាត់បង្គោល ៧០០ដើម និងចាក់លែងត្រីចំរុះចំនួនជាង ៤០គីឡូក្រាមចូលបឹងធម្មជាតិវិញផងដែរ។

ក្នុងនោះលោកនាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងបានបញ្ជាក់ថា ក្រៅពីបង្ក្រាបបទល្មើសនេសាទ មន្ត្រីជំនាញ ជលផល បានអប់រំផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋចំនួន ២២នាក់ ដើម្បីឲ្យពួកគាត់បញ្ឈប់ការ ប្រព្រឹត្តបទល្មើសនេសាទ ក្នុងរដូវហាមឃាត់ ជាមួយគ្នានេះ ក៏បានធ្វើកិច្ចសន្យានិងរុះរើរបាំងបទល្មើសនេសាទរបស់ខ្លួន ដោយខ្លួនឯងផងដែរ ៕ សុខ គឹមសៀន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner