អប្សរាព្រឹកនេះ ០៦ សីហា ២០២២

អត្ថបទដោយ៖
ហេង វណ្ណា

 

មាតិការព្រឹក ០៦-សីហា-២០២២

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ

HS1 – កម្ពុជា ដែលជាប្រធានប្តូរវេនអាស៊ាន ឆ្នាំ២០២២ មានមហិច្ឆតាចង់ឲ្យមានលេខាធិការដ្ឋាន កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) មួយ នៅរាជធានីភ្នំពេញ។ អំឡុងពេលរៀបចំកិច្ចប្រជុំក្របខណ្ឌអាស៊ាននេះ សម្តេចបានស្នើដល់ បណ្តាប្រមុខការទូតនានា ជួយគាំទ្រគំនិតផ្តួចផ្តើម បង្កើតលេខាធិការដ្ឋាន RCEP នៅភ្នំពេញ។ សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកថ្ងៃសុក្រ ទី០៥ ខែសីហា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។…ឃ្លីប…(3:14)

HS2 – ឆ្លើយតបនឹងអ្នកដែលថា ហ៊ុន សែន ផ្តាច់ការ សម្តេចតេជោ ហ៊ុន សែន ថា ប៉ុល ពត ផ្តាច់ការរស់បាន៣ឆ្នាំ ៨ខែ ២០ថ្ងៃ ប៉ុណ្ណោះ តែហ៊ុនសែន នៅក្នុងអំណាចជាង៤០ឆ្នាំ៕…ឃ្លីប…

V1 – ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម ហាយ៉ាហ្ស៊ី យ៉ូហ្ស៊ីម៉ាសា (HAYASHI Yoshimasa) រដ្ឋមន្រ្តីការបរទេសជប៉ុន។…ឃ្លីប…

V2 – កម្ពុជាអឺរ៉ុប ពង្រឹងទំនាក់ទំនងទ្វេភាគី៕…ឃ្លីប…

V4 – ជំនួបទ្វេភាគី រវាងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានផ្លាស់ប្តូរទស្សនៈ និងការពិភាក្សាជាមួយ លោកជំទាវ Amanda Milling អនុរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអាស៊ី និងមជ្ឈិមបូព៌ា នៃក្រសួងការបរទេស កំមិនវ៉ែល និងអភិវឌ្ឍន៍ នៃចក្រភពអង់គ្លេស។៕…ឃ្លីប…

V5 – ឯកឧត្តម លោកជំទាវ ស្វាមីភរិយា រដ្ឋមន្រ្តីការបរទេសអាស៊ាននិងដៃគូសហការ អញ្ជើញទស្សនកិច្ចនៅ ប្រាសាទអង្គរ ប្រាសាទបាយ័ន និងហាងលក់វត្ថុអនុស្សាវរីយ៍ប៉ាលិលេយ្យ ក្រុងសៀមរាប ខេត្តសៀមរាប នៅថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២២។៕…ឃ្លីប…

L – ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញធ្វើជាអធិបតី ក្នុងពិធីចុះហត្ថលេខារវាងកម្ពុជា និងជប៉ុន ៕ …អានផ្ទាល់…

L0 – ថ្ងៃខួបកំណើតសម្ដេចតេជោ ត្រូវបានក្រុមគ្រួសាររៀបចំកម្មវិធីដោយមិនបានព្រៀងទុកជូនសម្ដេច ៕ …អានផ្ទាល់…

C5 – សាលាក្ដីខ្មែរក្រហមកំណត់យកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ជាកាលបរិច្ឆេទនៃការប្រកាសសាលដីកាក្នុងសំណុំរឿង ០០២/០២ ប្រឆាំងនឹង ខៀវ សំផន៕…អានផ្ទាល់ (ដោយ៖ ង៉ាន់ ទិត្យ)

C9 – ឯកឧត្តម ហ៊ុន ម៉ានី បញ្ជាក់ថា ការចូលរួមអាស៊ានប៉ារ៉ាហ្គេមលើកនេះ គឺជាបទពិសោធន៍មួយមិនអាចកាត់ថ្លៃបាន ៕…អានផ្ទាល់ (ដោយ៖ចាន់ វិចិត្រ)មានសំលេង១កង់

C10 – អត្តពលិកជនពិការកម្ពុជា រកបាន៥មេដាយបន្ថែម ខណ:៤ប្រភេទមិនទទួលបានមេដាយ៕…អានផ្ទាល់ (ដោយ៖ចាន់ វិចិត្រ)

វគ្គទី២

C2 – សម្តេចក្រឡាហោម ស ខេង ក្រើនរំលឹកអភិបាលខេត្តព្រះវិហារថ្មី និងកងកម្លាំងប្រដាប់អាវុធ ដែលឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន ត្រូវខិតខំរួមគ្នាបង្កើនការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ ដើម្បីធានាសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ៕…អានផ្ទាល់ (ដោយ៖ឡុង សំបូរ)

C8  ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជាកំពុងងើបឡើងវិញក្នុងអត្រាកំណើនខ្ពស់  ទោះជួបវិបត្តិធំៗពីរជាប់គ្នាក៏ដោយ ៕…អានផ្ទាល់ (ដោយ៖សិលា សារិន)

SB1 – គណបក្សប្រជាជនកម្ពុជាឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ផ្សព្វផ្សាយខ្លឹមសារសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា៕…ឃ្លីប…

C3  អ្នកគ្រប់គ្រោងសហគមន៍ទេសចរណ៍ បានឲ្យដឹងពីការបាត់រូបចម្លាក់ ព្រះពោធិសត្វ២ផ្ទាំងទៀត ក្នុងចំណោមរូបចម្លាក់៦ផ្ទាំងនៅប្រសាទបន្ទាយឆ្មារ ៕ …លោក គៀន ច័ន្ទហ៊ីន …ឃ្លីប…

BH1 – ផ្ទះមនុស្សធម៌ ទី១១ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម បានប្រគល់ជូនជនចាស់​ជរាទ័លលំបាក ១គ្រួសារ នៅឃុំតាអុង ស្រុកចំការលើ ៕ …អានផ្ទាល់…

វគ្គទី៣

C1 – ឯកឧត្តម ហ៊ុន ម៉ានិត ត្រូវបានតែងតាំងជា អនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ចាម ៕  …អ្នកនាងរ័ត្ន ចរិយា…ឃ្លីប… (ដោយ៖ទីស្តីការគណៈរដ្ឋមន្ត្រី) ឧប,យឹម ឆៃលី

C4  ឧត្ដមសេនីឯក ព្រហ្ម មរណះ បញ្ជាក់ថា ការថែទាំសុខភាពយោធិនពិការ គឺជាកត្តាសំខាន់ដែលថ្នាក់ដឹកតែងគិតគូរក្រៅពីផ្ដល់ជំរករស់នៅសម្យរម្យ៕…លោកឃិន គន្ធា…ឃ្លីប…

C6  កម្លាំងសមត្ថកិច្ចចម្រុះ សហការជាមួយមន្ត្រីជំនាញជលផល ចុះបង្ក្រាបបទល្មើសនេសាទ របាំងសាច់អួននិង របាំងស្បៃមុង ក្នុងស្រុករលាប្អៀរ និង ស្រុកបរិបូណ៌ ៕…អានផ្ទាល់ (ដោយ៖សុខ គឹមសៀន)

BH2-អភិបាលខេត្តកំពង់ចាម អញ្ជើញជាអធិបតីក្នុងសិក្ខាសាលា សមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៣-២០២៥) ស្រុកចំការលើ ៕ …អានផ្ទាល់…

BH3-កូនភ្លោះ ខ្មែរឥស្លាម ៣នាក់ នៅស្រុកចំការលើ ទទួលបានអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំង សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ៕ …អានផ្ទាល់…

BH5 – អតីតយុទ្ធជន មានភាពកក់ក្តៅ ដោយសារការយកចិត្តទុកដាក់របស់ប្រធានសមាគមអតីតយុទ្ឋជនកម្ពុជាខេត្តកំពង់ធំ ៕ …ឃ្លីប…

វគ្គទី៤៖ ព្រឹត្តិការណ៍អន្តរជាតិ

G1 – រដ្ឋមន្ត្រីការបរទេសសិង្ហបុរី៖ ប្រសិនបើទំនាក់ទំនងអាមេរិក-ចិនបែកបាក់ វាអាចជាទីបញ្ចប់នៃសម័យកាលសន្តិភាព និងវិបុលភាពពិភពលោក

G2 – ចិនសម្រេចផ្អាកកិច្ចសន្ទនាយោធាកម្រិតខ្ពស់ និងកិច្ចសហប្រតិបត្តិការដទៃទៀត ជាមួយអាមេរិក

G3 – កូរ៉េខាងជើងប្រកាសថា អ្នកជំងឺកូវីដ១៩ ទាំងអស់របស់ខ្លួនបានជាសះស្បើយឡើងវិញ ខណៈគ្មានករណីឆ្លងថ្មី ៧ថ្ងៃជាប់ៗគ្នាមកហើយ

G4 – ចិនប្រកាសដាក់ទណ្ឌកម្មលើលោកស្រី ផេឡូស៉ី និងសមាជិកគ្រួសារ សម្រាប់ដំណើរទស្សនកិច្ចដ៏ចម្រូងចម្រាស នៅកោះតៃវ៉ាន់

G5 – រដ្ឋមន្រ្តីការបរទេសរុស្ស៉ី ថាត្រៀមខ្លួនរួចរាល់ សម្រាប់ការពិភាក្សាលើបញ្ហាដោះដូរអ្នកទោស ជាមួយសហរដ្ឋអាមេរិក

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner