រុស្ស៊ីចេញមុខបកស្រាយមូលហេតុមិនប្រើអាវុធនុយក្លេអ៊ែរក្នុងសង្គ្រាមអ៊ុយក្រែន

ម៉ូស្គូ៖ ប្រធានគណៈប្រតិភូរុស្ស៊ីប្រចាំនៅសន្និសីទត្រួតពិនិត្យសន្ធិសញ្ញាមិនរីកសាយភាយនុយក្លេអ៊ែរ នៃអង្គការសហប្រជាជាតិ (NPT) លោក Andrey Belousov បាននិយាយនៅថ្ងៃសុក្រសប្តាហ៍នេះថា ការចោទប្រកាន់លើរុស្ស៊ីដែលគំរាមកំហែងប្រើប្រាស់អាវុធនុយក្លេអ៊ែរប្រឆាំងនឹងអ៊ុយក្រែន គឺជារឿង “មិនអាចទទួលយកបាន និងគ្មានមូលដ្ឋាន”។

លោក Belousov បានពន្យល់ថា ការចោទប្រកាន់នេះគឺមិនអាចទៅរួចនោះទេ ដោយសារគោលការណ៍ណែនាំខាងលទ្ធិរបស់រុស្ស៊ី កំណត់យ៉ាងតឹងរ៉ឹងនូវស្ថានការណ៍គ្រាអាសន្ន ដែលការប្រើប្រាស់អាវុធនុយក្លេអ៊ែរ គឺអាចធ្វើទៅបានតាមសម្មតិកម្ម ពោលគឺឆ្លើយតបទៅនឹងការឈ្លានពានពាក់ព័ន្ធនឹងអាវុធប្រល័យលោក ឬ ឆ្លើយតបទៅនឹងការឈ្លានពានពាក់ព័ន្ធនឹងអាវុធធម្មតា ខណៈដែលរដ្ឋត្រូវរងការគំរាមកំហែង។ លោកថា គ្មានសេណារីយ៉ូសម្មតិកម្មទាំងនេះ ពាក់ព័ន្ធនឹងស្ថានភាពនៅអ៊ុយក្រែនទេ។

ការឆ្លើយតបរបស់លោក Belousov កើតឡើងបន្ទាប់ពីគណៈប្រតិភូអ៊ុយក្រែន ក្នុងអំឡុងសន្និសិទត្រួតពិនិត្យសន្ធិសញ្ញាមិនរីកសាយភាយនុយក្លេអ៊ែរ នៃអង្គការសហប្រជាជាតិ (NPT) កាលពីថ្ងៃពុធសប្តាហ៍នេះ បានចោទប្រកាន់រុស្ស៊ីពី “អំពើភេរវកម្មនុយក្លេអ៊ែរ” និង “គំរាមកំហែងពិភពលោកដោយបើកចំហរនូវសមត្ថភាពប្រើប្រាស់អាវុធនុយក្លេអ៊ែរ”៕ ប្រភព៖ RT ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner