រុស្ស៊ីចោទថា សង្គ្រាមអ៊ុយក្រែន និងវិបត្តិបច្ចុប្បន្ននៅតៃវ៉ាន់ កើតឡើងដោយសារគោលនយោបាយខ្វះការប្រុងប្រយ័ត្នរបស់សហរដ្ឋអាមេរិក

ម៉ូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គៃ ឡារូវ នៅថ្ងៃសុក្រសប្តាហ៍នេះថ្លែងថា ជម្លោះនៅអ៊ុយក្រែន និងវិបត្តិបច្ចុប្បន្ននៅកោះតៃវ៉ាន់ ជាឧទាហរណ៍នៃគោលនយោបាយមិនប្រុងប្រយ័ត្ន ដែលបន្តដោយសហរដ្ឋអាមេរិក ហើយថា ការប៉ុនប៉ងរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការផ្សព្វផ្សាយឥទ្ធិពលរបស់ខ្លួនទៅកាន់តំបន់កាន់តែច្រើនឡើងៗជុំវិញពិភពលោកនឹងត្រូវបរាជ័យ។

លោក ឡារូវ បាននិយាយនៅក្នុងជំនួបជាមួយរដ្ឋមន្រ្តីការបរទេសចិនលោក វ៉ាង យី នៅខាងក្រៅកិច្ចប្រជុំកំពូលអាស៊ីបូព៌ាក្នុងរាជធានីភ្នំពេញថា ជនជាតិអាមេរិកបានអនុវត្តវិធីគាបសង្កត់ឯករាជ្យភាពលើប្រទេសមួយចំនួន ប៉ុន្តែអ្នកដែលធ្វើតាមសកម្មភាពរបស់ពួកគេ គួរតែយល់អំពីភាពឥតប្រយោជន៍នៃគោលនយោបាយមួយ។

បន្ទាប់ពីកិច្ចពិភាក្សាជាមួយលោក ឡារូវ លោក វ៉ាង បានថ្កោលទោសដំណើរទស្សនកិច្ចរបស់លោកស្រី ផេឡូស៊ី ទៅតៃវ៉ាន់ ដោយចាត់ទុកថា នឹងនាំឱ្យមាន “ផលវិបាកធ្ងន់ធ្ងរ” សម្រាប់សហរដ្ឋអាមេរិក។

ប្រមុខការទូតចិនរូបនេះបន្ថែមថា សកម្មភាពរបស់ប្រធានសភាតំណាងរាស្រ្តអាមេរិករូបនេះ គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើគោលនយោបាយចិនតែមួយ និងជាការរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសចិន៕ ប្រភព៖ RT ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner