លោក ចូ បៃដិន បញ្ចប់ការធ្វើចត្តាឡីស័ក បន្ទាប់ពីធ្វើតេស្តអវិជ្ជមានលើកទី២

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានបញ្ចប់ការធ្វើចត្តាឡីស័ក (ការដាក់ខ្លួននៅដាច់ដោយឡែក) នៅថ្ងៃអាទិត្យចុងសប្តាហ៍មុននេះ បន្ទាប់ពីបានជាសះស្បើយពីករណីឆ្លងជំងឺកូវីដ១៩ឡើងវិញ។

លោកវេជ្ជបណ្ឌិតសេតវិមាន Kevin O’Connor បានសរសេរនៅក្នុងការអាប់ដេតចុងក្រោយបំផុតថា លោក ចូ បៃដិន បានធ្វើតេស្ដអវិជ្ជមានជំងឺកូវីដ១៩ក្នុងរយៈពេលពីរថ្ងៃជាប់ៗគ្នា។ លោកវេជ្ជបណ្ឌិត O’Connor បន្ថែមថា គាត់ (លោក បៃដិន) នឹងត្រលប់ទៅចូលរួមជាសាធារណៈវិញដោយសុវត្ថិភាព និងការធ្វើដំណើររបស់ប្រធានាធិបតី។ លោក បៃដិន មានអាយុ ៧៩ឆ្នាំដែលបានធ្វើដំណើរទៅកាន់ឆ្នេរ Rehoboth រដ្ឋ Delaware នៅព្រឹកថ្ងៃអាទិត្យម្សិលមិញ ដោយគាត់បានប្រាប់អ្នកយកព័ត៌មានថា “ខ្ញុំមានអារម្មណ៍ល្អ” ។

ទោះបីជាបានចាក់វ៉ាក់សាំងបង្ការពេញលេញក៏ដោយ លោក ចូ បៃដិន បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩លើកដំបូងកាលពីថ្ងៃទី២១ ខែកក្កដាកន្លងទៅ ដែលនាំទៅដល់ការនៅដាច់ដោយឡែក និងការព្យាបាលជាច្រើនថ្ងៃនៅឯសេតវិមាន មុនពេលទទួលបានលទ្ធផលតេស្តអវិជ្ជមាន ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner