ថៃមានមនុស្សស្លាប់ព្រោះកូវីដ-១៩ ចំនួន ៣៤នាក់ទៀត ក្នុងពេល ២៤ម៉ោងចុងក្រោយនេះ
បាងកក៖ ក្រសួងសុខាភិបាលថៃបានប្រកាសនៅព្រឹកថ្ងៃចន្ទនេះថា ប្រទេសថៃបានចុះបញ្ជីអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន ៣៤នាក់បន្ថែមទៀត និងករណីថ្មីចំនួន ១,៨៤២ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងអំឡុងពេល ២៤ ម៉ោងមុននេះ។ នេះបើធៀបនឹងអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន ៣៥នាក់ និងករណីថ្មីចំនួន ២,២៥០ បានចូលមន្ទីរពេទ្យដែលបានរាយការណ៍ កាលពីថ្ងៃអាទិត្យ។
ក្នុងពេល២៤ម៉ោងដូចគ្នានេះដែរ អ្នកជំងឺ Covid-19 ចំនួន ២០១៥នាក់ត្រូវបានចាកចេញពីមន្ទីរពេទ្យ បន្ទាប់ពីបានជាសះស្បើយពីវីរុសនេះ ខណៈដែល ២១៣១៩នាក់ផ្សេងទៀតកំពុងទទួលការព្យាបាល។
ចាប់តាំងពីជំងឺរាតត្បាតបានចាប់ផ្តើម នៅដើមឆ្នាំ២០២០មក ថៃមានករណី Covid-19 ចំនួន ៤,៦០៧,៤៥១ ករណី ក្នុងនោះមាន ២,៣៨៤,០១៦ នៅឆ្នាំនេះ ជាមួយនឹងការជាសះស្បើយពេញលេញចំនួន ៤,៥៥៤,៥០២ មកទល់នឹងបច្ចុប្បន្ន។ ចំនួនអ្នកស្លាប់សរុបមានចំនួន ៣១,៦៣០ នាក់៕ ប្រភពពីបាងកកប៉ុស្តិ៍, ដោយ៖ សារ៉ាត