អាជ្ញាធរសុខាភិបាលថៃ៖ ជនបរទេសព្យាយាមរត់គេចខ្លួន បានធ្វេីតេស្តអវិជ្ជមានជំងឺអុតស្វា
ត្រាត៖ អាជ្ញាធរសុខាភិបាលក្នុងខេត្តត្រាត ប្រទេសថៃបាននិយាយនៅថ្ងៃចន្ទនេះថា អ្នកទេសចរបរទេសម្នាក់ដែលព្យាយាមរត់គេចខ្លួនបានធ្វើតេស្តរួចហើយ គឺអវិជ្ជមានជំងឺអុតស្វា។ តាមពិតបុរសរូបនេះ ដំបូងឡើយថា ជាជនជាតិអាល្លឺម៉ង់ តាមពិតជាជនជាតិបារាំងទេ ។
លទ្ធផលតេស្តនឹងបញ្ជាក់ម្តងទៀត នៅពេទ្យ Chulalongkorn។ អ្នកទេសចរដែលត្រូវបានចាប់ខ្លួន បន្ទាប់ពីមន្ទីរពេទ្យជូនដំណឹងដល់នគរបាលកំពុងនៅលើកោះឆាង ខេត្តភាគខាងកើត។
លោកវេជ្ជបណ្ឌិត Winai Banchongkan ប្រធានមន្ទីរពេទ្យត្រាត ដែលជាកន្លែងគ្រប់គ្រងដោយរដ្ឋដែលអ្នកទេសចរត្រូវបានដាក់ បាននិយាយថា កាលពីថ្ងៃសុក្រ គាត់បានទៅមន្ទីរពេទ្យឯកជនមួយនៅក្នុងស្រុក Muang ដោយបង្ហាញរោគសញ្ញាស្រដៀងនឹងជំងឺអុតស្វា រួមទាំងកន្ទួលលើប្រដាប់ភេទ និងដៃរបស់គាត់
។
ប្រទេសថៃ កាលពីថ្ងៃសុក្រ បាន កត់ត្រា ករណី ផ្លូវការ ករណីអុតស្វាទី៤ បន្ទាប់ពីស្ត្រី ជនជាតិថៃនៅទីក្រុង បាងកករូបនេះ មានទំនាក់ទំនង ជិតស្និទ្ធ ជាមួយ មិត្តភក្តិ បរទេស ជាច្រើននាក់ បានធ្វើតេស្ត វិជ្ជមាន ជំងឺនេះ ៕ ប្រភពពីបាងកកប៉ុស្តិ៍, ដោយ៖ សារ៉ាត