កំណើន GDP របស់ហ្វីលីពីន ប្រចាំត្រីមាសទី១ ឆ្នាំ២០២២ កែសម្រួលចុះមកត្រឹម ៨.២ភាគរយ

ម៉ានីល៖ កំណើន GDP ប្រចាំត្រីមាសទី ១ ឆ្នាំ២០២២ របស់ប្រទេសហ្វីលីពីនបានកែសម្រួលចុះមកត្រឹម ៨.២ % ពី ៨.៣ %។នេះជាអ្វីដែលទីភ្នាក់ងារស្ថិតិជាតិ បានលើកឡើងនាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២។

ប្រភពបន្តថា សេដ្ឋកិច្ចហ្វីលីពីនបានកើនឡើង ៨.២ ភាគរយនៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២២ ធៀបនឹងពេលដូចគ្នានៃឆ្នាំមុន ។ពោលគឺទាបជាងបន្តិច ធៀបនឹងកំណើនដែលបានរាយការណ៍ពីមុន ដែលមាន ៨.៣ ភាគរយ។

រដ្ឋាភិបាលហ្វីលីពីននឹងចេញផ្សាយទិន្នន័យផលិតផលក្នុងស្រុកសរុប នៅត្រីមាសទីពីរនៅថ្ងៃអង្គារ ស្អែកនេះ៕ ប្រភពពី CNA , ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner