អ៊ីតាលីចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺអុតស្វា

រ៉ូម៖ ប្រទេសអ៊ីតាលីចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺអុតស្វា នៅថ្ងៃចន្ទទី៩ ខែសីហា ឆ្នាំ២០២២នេះ ខណៈដែលចំនួនករណីឆ្លងមានការកើនឡើង ។

ក្រសួងសុខាភិបាលបានឲ្យដឹងថា នៅថ្ងៃចន្ទនេះអ៊ីតាលីបានរាយការណ៍ពីករណីជំងឺអុតស្វារហូតដល់ចំនួន ៥៤៥ករណី ។ អាជ្ញាធរបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ដូសដំបូងនៃវ៉ាក់សាំងអុតស្វានឹងត្រូវផ្តល់នៅមន្ទីរពេទ្យ Spallanzani ក្នុងទីក្រុងរ៉ូម ។

វ៉ាក់សាំង និងការព្យាបាលជំងឺនេះមានកង្វះខាត ដោយថ្នាំទាំងនេះច្រើនតែទុកសម្រាប់គ្លីនិកសុខភាពផ្លូវភេទ ដែលខ្វះថវិការ។ មន្ទីរពេទ្យ Spallanzani បានឲ្យដឹងថា មានមនុស្ស ២០០នាក់បានត្រៀមចាក់វ៉ាក់សាំងចាប់ពីថ្ងៃចន្ទតទៅ ក៏ដូចជាសំណើសុំកក់ទុកសម្រាប់ការចាក់លើកក្រោយមានចំនួន ៦០០នាក់ ៕ ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner