ជប៉ុនប្រារព្ធខួបលើកទី៧៧ នៃការទម្លាក់គ្រាប់បែកបរមាណូនៅណាហ្គាសាគីអំឡុងសង្គ្រាមលោកលើកទីពីរ

តួក្យូ៖ ប្រទេសជប៉ុនកំពុងប្រារព្ធខួបលើកទី ៧៧ នៃព្រឹត្តិការណ៍ទម្លាក់គ្រាប់បែកបរមាណូ នៅណាហ្គាសាគី ក្នុងអំឡុងសង្គ្រាមលោកលើកទីពីរ (៩ សីហា ១៩៤៥ – ៩ សីហា ២០២២)។

នាព្រឹកថ្ងៃទី៩ សីហា ២០២២នេះ ប្រជាជនជប៉ុនបានប្រមូលផ្តុំគ្នាដើម្បីគោរពដល់ជនរងគ្រោះនៅតាមទីតាំងនានា រួមទាំងសួនសន្តិភាព Nagasaki ដែលត្រូវបានសាងសង់នៅជុំវិញដីសូន្យ។ ពិធីរំលឹកខួបប្រចាំឆ្នាំត្រូវធ្វើឡើង នៅសួនឧទ្យាននេះ។ មនុស្សប្រហែល ១៧០០នាក់ត្រូវបានគេរំពឹងថា នឹងចូលរួមក្នុងព្រឹត្តិការណ៍នេះ។

នេះគឺច្រើនជាងបីដងបើធៀបនឹងពីរឆ្នាំមុន ដែលមានការកាត់បន្ថយ ដោយសារតែការរាតត្បាតនៃជំងឺកូវីដ-១៩។ អ្នករស់រានមានជីវិតពីការបំផ្ទុះគ្រាប់បែក រួមជាមួយនឹងនាយករដ្ឋមន្ត្រី Kishida Fumio និងអ្នកតំណាងមកពីប្រទេសជាច្រើនក៏នឹងចូលរួម។

អ្នកចូលរួមនឹងស្ងប់ស្ងាត់មួយភ្លែត នៅម៉ោង ១១.០២ ព្រឹក ដែលជានាទីដូចគ្នាដែលគ្រាប់បែកបានផ្ទុះ នៅថ្ងៃទី ៩ ខែសីហា ឆ្នាំ១៩៤៥ ។ អភិបាលក្រុង Nagasaki លោក Taue Tomihisa នឹងថ្លែងសេចក្តីថ្លែងការណ៍សន្តិភាព នៅក្នុងពិធីនេះ។

យ៉ាងណាក៏ដោយ កាលពីថ្ងៃសៅរ៍ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអញ្ជើថ្លែងសុន្ទរកថា ក្នុងពិធីរំលឹកខួបលើកទី ៧៧ នៃការទម្លាក់គ្រាប់បែកបរមាណូលើកដំបូងរបស់ពិភពលោក នៅឧទ្យាន Memorial Peace ក្នុងទីក្រុង Hiroshima ដោយពេលនោះ
នាយករដ្ឋមន្ត្រី Fumio Kishida ក៏បានចូលរូមដែរ៕ ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner