សត្វស្វាកំពុងរងការវាយប្រហារនៅប្រេស៊ីល ចំពេលមានការកើនឡើងនៃការភ័យខ្លាចជំងឺអុតស្វា

សៅប៉ូឡូ៖ អង្គការសុខភាពពិភពលោកបានសម្តែងការសោកស្ដាយ ចំពោះការសម្លាប់សត្វស្វា នៅក្នុងប្រទេសប្រេស៊ីល ចំពេលមានការភ័យខ្លាចនៃការឆ្លងជំងឺអុតស្វា។ គេហទំព័រព័ត៌មានប្រេស៊ីល G1 បានរាយការណ៍ កាលពីថ្ងៃអាទិត្យថា សត្វស្វាចំនួន ១០ក្បាលត្រូវបានបំពុល ក្នុងរយៈពេលតិចជាងមួយសប្តាហ៍នៅក្នុងទីក្រុង Sao Jose do Rio Preto ក្នុងរដ្ឋ Sao Paulo ។ ឧប្បត្តិហេតុស្រដៀងគ្នានេះត្រូវបានរាយការណ៍ នៅក្នុងទីក្រុងផ្សេងទៀតនៃប្រទេសប្រេស៊ីលដែរ។

លោកស្រី Margaret Harris អ្នកនាំពាក្យរបស់អង្គការសុខភាពពិភពលោក បាននិយាយក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងហ្សឺណែវ កាលពីថ្ងៃទី៩ សីហា ២០២២ថា “មនុស្សត្រូវតែដឹងថាការឆ្លងដែលយើងឃើញនៅពេលនេះ គឺស្ថិតនៅក្នុងចំណោមមនុស្ស”។
ប្រេស៊ីលត្រូវបានរាយការណ៍ថា មានករណីកើតជំងឺអុតស្វាជាង ១៧០០ករណីហើយ នេះបើយោងតាម WHO។

ក្រសួងសុខាភិបាលរបស់ប្រទេសប្រេស៊ិលបានបញ្ជាក់ពីការស្លាប់មួយករណី ទាក់ទងនឹងជំងឺអុតស្វានេះ កាលពីថ្ងៃទី ២៩ ខែកក្កដា។ ជនរងគ្រោះគឺជាបុរសដែលមានភាពស៊ាំទាបនិងជំងឺ។ យោងតាមលោកស្រី Harris បានឱ្យដឹងថា ការឆ្លងអាចកើតឡើងពីសត្វទៅមនុស្ស ប៉ុន្តែការផ្ទុះឡើង នាពេលថ្មីៗនេះ គឺទាក់ទងនឹងទំនាក់ទំនងរបស់មនុស្សតែប៉ុណ្ណោះ។

នាងបាននិយាយថា៖ «មនុស្សប្រាកដជាមិនគួរវាយប្រហារសត្វនោះទេ។ ប្រទេសប្រេស៊ីលមានការចុះឈ្មោះយូរមកហើយនៃការវាយប្រហារលើសត្វស្វា អំឡុងពេលមានការផ្ទុះឡើងនៃគ្រុនក្តៅលឿងផងដែរ។

ចាប់តាំងពីខែឧសភាមក ប្រទេសជិត ៩០ បានរាយការណ៍ថា មានជាង ២៩០០០ករណី នៃជំងឺអុតស្វា។ អង្គការ WHO បានចាត់ថ្នាក់ការផ្ទុះឡើងនៃជំងឺដ៏កម្រនេះថា ជាគ្រាអាសន្នអន្តរជាតិ កាលពីខែកក្កដា ៕ ប្រភពពី CNA ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner