គណៈកម្មាធិការជាតិកីឡាស្ប៉េស្យាល់អូឡាំពិក រៀបចំការប្រកួតកីឡាថ្នាក់ខេត្ត ប្រចាំ ឆ្នាំ២០២២
ការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិកថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២២សម្រាប់ជនពិការភាព មានបញ្ញាខ្សោយ ដែលបើកការប្រកួតកាលពីថ្ងៃទី៨ សីហា ឆ្នាំ២០២២ នៅខេត្តបាត់ដំបង ដែលមាន៣ប្រភេទកីឡាចូលរួមប្រកួតប្រជែង បានបញ្ចប់ដោយជោគជ័យជាមួយនិងភាពសប្បាយរីករាយ។
លោក ឃ្លាំង ចន្ធូ អគ្គលេខាធិការគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា មានប្រសាសន៍ថា ការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិកថ្នាក់ខេត្ត ប្រចាំ ឆ្នាំ២០២២ សម្រាប់ជនពិការភាព មានបញ្ញាខ្សោយ មាន ៣ប្រភេទកីឡា គឺអត្តពលកម្ម ប៊ូល និងបាល់ទាត់ ដោយមានកីឡាករកីឡាការិនីចូលរួមចំនួន៤៩នាក់ ស្រី១៣នាក់ មកពីខេត្តបន្ទាយមានជ័យនិង ខេត្តបាត់ដំបង។
អគ្គលេខាធិការ ខាងលើបានគូសបញ្ជាក់ថា ការប្រកួតនេះ បានរៀបចំឡើង ដើម្បីផ្តល់ភាពសប្បាយរីករាយ និង ចំរាញ់ជ្រើសរើសកីឡាករកីឡាការិនីល្អៗត្រៀមសម្រាប់ចូលរួមការប្រកួតទូទាំងប្រទេស និងសម្រាប់ចេញទៅចូលរួមប្រកួតលើឆាកអន្តរជាតិ។
ឯកឧត្តម សម សុខា រដ្ឋលេខាធិការ ក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជា អនុប្រធានគណៈកម្មាធិការជាតិស្យ៉េស្យាល់អូឡាំពិក បានកោត សរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ឯក ឧត្តម លោក លោកស្រី មាតិបិតា អាណាព្យាបាលទាំងអស់ ដែលបានលះបង់ពេលវេលាមកចូលរួមដើម្បីលើកស្ទួយ និងរួម ចំណែកជួយលើវិស័យពិការភាព ជាពិសេសវិស័យកីឡាស្យ៉េស្បាល់អូឡាំពិកកម្ពុជា ដែលជានិច្ចកាលគណៈកម្មាធិការជាតិស្ប៉ាស្យាល់អូឡាំពិកកម្ពុជា តែងតែយកចិត្តទុកដាក់ពង្រឹងពង្រីក ចលនាស្ប៉េស្យាល់អូឡាំពិកដល់បណ្តាខេត្តនានា ព្រមទាំងបាន បណ្តុះបណ្តាលមន្ត្រីជំនាញធ្វើការហ្វឹកហាត់ ដល់ជនពិការខ្សោយសតិបញ្ញា ក្នុងគោលបំណងផ្ដល់ឱកាសឱ្យពួកគាត់ បាន ចូលរួមក្នុងសកម្មភាពសង្គម។ ពិតណាស់ថា រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការវិនិយោគ លើវិស័យពិការភាពជាច្រើនឆ្នាំណាស់មកហើយ។ បច្ចុប្បន្ន ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាន កំពុងស្តារនិងអភិវឌ្ឍមាតុប្រទេស ពិសេសការរក្សាបាននូវសុខ សន្តិភាព ស្ថេរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច ដែលជា ឱកាសសម្រាប់លើកកម្ពស់សិទ្ធិជនមានពិការភាពនិងការស្ដារ លទ្ធភាពពលកម្មកាយសម្បទាជូនជនមានពិការភាព។ ការខិតខំប្រឹង ប្រែងរបស់រាជរដ្ឋាភិបាលលើវិស័យពិការភាព ពីព្រោះរាជរដ្ឋាភិ បាលកម្ពុជា បានចំណាយថវិការដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីលើកស្ទួយវិស័យពិការភាពនៅកម្ពុជា សំដៅជួយដល់ជន មានពិការភាព និងក្រុមគ្រួសាររបស់ពួកគេទទួលបានគុណភាព ជីវិតល្អប្រសើរ គ្មានការរើសអើង ទទួលបានសេវាសង្គម និងសេវាសាធារណៈ ប្រកបដោយគុណភាព។ការរួមចំណែកយ៉ាងសកម្មនេះ គឺជា សក្ខីភាពបញ្ជាក់អំពីការទទួលខុសត្រូវ និងយកចិត្តទុកដាក់ក្នុង ការបម្រើឱ្យបុព្វហេតុជនមានពិការភាពនៅកម្ពុជា។
សូមបញ្ជាក់ផងដែរ លទ្ធផល កីឡា-អត្តពលកម្ម : លេខ១ ខេត្តបាត់ដំបង ,លេខ២ ខេត្តបន្ទាយមានជ័យ ,លេខ៣ ខេត្តបាត់ដំបង ។ -កីឡាប៊ូលឈើ : លេខ១ ខេត្តបន្ទាយមានជ័យ
លេខ២ ខេត្តបាត់ដំបង ។ -កីឡាបាល់ទាត់ : លេខ១ ខេត្តបាត់ដំបង A , លេខ២ បាត់ដំបង B និងលេខ ៣ ខេត្តបន្ទាយមានជ័យ ៕ចាន់ វិចិត្រ