រដ្ឋបាលខណ្ឌចំការមន បន្តចុះចាក់បេតុងជួសជុលផ្លូវជង្ហុកសំបុកមាន់ ក្នុងមូលដ្ឋាន
អត្ថបទដោយ៖
ស៊ូ ប៊ុនធី
ភ្នំពេញ ៖ នៅព្រឹកថ្ងៃពុធ ១៣កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ដោយមានការយកចិត្តទុកដាក់ និងដឹកនាំផ្ទាល់ពីលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន ការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន សណ្តាប់សាធារណ:ខណ្ឌចំការមន រួមជាមួយកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌចំការមន បានចុះចាក់បេតុងជួសជុលផ្លូវជង្ហុកសំបុកមាន់ ត្រង់ចំណុច ស្តុបបូកគោ និងផ្លូវលេខ៤៨៤ មុខសាលាបឹងត្របែក និងផ្លូវលេខ៤៣៦ ក្រោយក្រសួងអភិវឌ្ឍជនបទ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខណ្ឌចំការមន ៕ ដោយ ៖ ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។