រដ្ឋមន្ត្រីហិរញ្ញវត្ថុថៃព្យារកណ៍ថា ទេសចរបរទេសទៅថៃនឹងមាន ១០លាននាក់នៅឆ្នាំនេះ
អត្ថបទដោយ៖
លន់ សារ៉ាត
បាងកក៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃបាននិយាយ នៅថ្ងៃពុធទី១០ សីហា ថា ការមកដល់របស់ភ្ញៀវទេសចរបរទេសរបស់ប្រទេសថៃ អាចនឹងកើនឡើងដល់ ១០លាននាក់ នៅឆ្នាំ២០២២នេះ។
លោក Arkhom Termpittayapaisith បានប្រាប់ទៀតថា សេដ្ឋកិច្ចធំទីពីររបស់អាស៊ីអាគ្នេយ៍កំពុងមានភាពប្រសើរឡើងនៅឆ្នាំនេះ ដោយមានកត្តាជំរុញសំខាន់ៗរបស់ខ្លួននៅលើផ្លូវ៕ ប្រភពពី CNA ដោយ៖ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ