ក្រសួងវប្បធម៌វៀតណាម និងក្រសួងវប្បធម៌កម្ពុជាបើកការតាំងពិព័រណ៍តាំងបង្ហាញវប្បធម៌ ប្រទេស ប្រជាជន និងការអប់រំរបស់វៀតណាម ក្នុងក្របខណ្ឌ សប្តាហ៍វប្បធម៌វៀតណាមនៅកម្ពុជាឆ្នាំ២០២២

ភ្នំពេញ៖ លោកជំទាវបណ្ឌិត សភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជានិងឯកឧត្តម ហ័ង ដាវគួង (HOÀNG ĐẠO CƯƠNG) អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងតំណាងស្ថានទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញកាត់ខ្សែបូការតាំងពិព័រណ៍បង្ហាញវប្បធម៌ ប្រទេស ប្រជាជន និងការ អប់រំ របស់វៀតណាម ក្នុងក្របខណ្ឌ សប្តាហ៍វប្បធម៌វៀតណាមនៅកម្ពុជាឆ្នាំ២០២២ នារសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២នៅ សាលសន្និសីទចតុម្មុខ។

ដើម្បីអបអរសាទរឆ្នាំមិត្តភាពកម្ពុជា-វៀតណាម វៀតណាម-កម្ពុជា២០២២ និងខួបទី៥៥នៃទំនាក់ទំនងការទូតរវាងកម្ពុជានិងវៀតណាម ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម សហការជាមួយ ក្រសួងអប់រំនិងបណ្តុះបណ្តាលវៀតណាមនិងក្រសួងវប្បធម៌និង វិចិត្រ សិល្បៈ កម្ពុជា បានរៀបចំទីតាំងសម្រាប់បង្ហាញវប្បធម៌ ប្រទេស ប្រជាជន និងការអប់រំរបស់វៀតណាមក្នុងក្របខណ្ឌ សប្តាហ៍វប្បធម៌វៀតណាមនៅកម្ពុជាឆ្នាំ២០២២ផងដែរ។ ជាមួយនិងមូលបទ “បេតិកភណ្ឌនិងការអភិវឌ្ឍន៍មនុស្ស” ដែលរៀបចំពីថ្ងៃទី១០ដល់ ថ្ងៃ១៤ ខែសីហា ឆ្នាំ២០២២ ពិព័រណ៍វប្បធម៌-អប់រំវៀតណាម ដាក់បង្ហាញ រូបថតជាង៥០ ដែលឆ្លុះបញ្ចាំងពីវប្បធម៌ ទេសភាពនិងជីវភាពរស់នៅរបស់ប្រជាជនវៀតណាម។ ជាពិសេសគឺរូបថតអំពីបេតិកភណ្ឌធម្មជាតិ បេតិកភណ្ឌវប្បធម៌រូបីនិងអរូបីរបស់វៀតណាម ដែលបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកដោយអង្គការយូណេស្កូ រូបភាព សមិទ្ធផលកីឡា និងសមាហរណកម្មនិងការអភិវឌ្ឍន៍របស់វៀតណាម។ បន្ថែមពីលើរូបភាព ពិព័រណ៍ ក៏មានតាំងបង្ហាញអំពីផលិតផលសិប្បកម្មរបស់វៀតណាមផងដែរ។

នេះគឺជាលើកទី មួយដែលសកលវិទ្យាល័យនិងវិទ្យាស្ថានបណ្តុះបណ្តាលមួយចំនួនរបស់វៀតណាម បានចូលរួមក្នុងពិព័រណ៍ ដើម្បីណែនាំ ឱ្យស្គាល់ ការអប់រំក្នុងប្រទេសវៀតណាមនិងគោលនយោបាយអប់រំដែលទាក់ទាញសិស្ស-និស្សិតបរទេសរួមទាំងនិស្សិតកម្ពុជា ដែលបានជ្រើស រើស ប្រទេសវៀតណាម សម្រាប់ការ សិក្សាកម្រិតនានា។

តាមរយៈវត្ថុតាំងបង្ហាញ ទីតាំងពិព័រណ៍ បង្ហាញប្រជាជនកម្ពុជានិងមិត្តអន្តរជាតិអំពីវៀតណាម ដែលជាប្រទេសមានវប្បធម៌ដ៏សម្បូរបែប ការអភិវឌ្ឍន៍ដ៏សកម្ម សក្តានុពលវប្បធម៌និងកីឡា ទីកន្លែងសម្រាប់វិនិយោគ និងការផ្សារភ្ជាប់បេតិកភណ្ឌជាមួយការអភិវឌ្ឍន៍មនុស្ សសម្រាប់គោលដៅនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ទីតាំងពិព័រណ៍បានដើរតួនាទីយ៉ាងសំខាន់សម្រាប់ភាពជោគជ័យនៃ សកម្មភាព វប្បធម៌ និងសិល្បៈនានា សម្រាប់អបអរសាទរឆ្នាំមិត្តភាពកម្ពុជា-វៀតណាម វៀតណាម-កម្ពុជា ២០២២ ដែលរួមចំណែកបន្តផ្ស ព្វផ្សាយនិងការ អភិវឌ្ឍន៍ទំនាក់ទំនងក្នុងស្មារតី “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ ជ្រុងជ្រោយ និងរឹងមាំស្ថិត ស្ថេរយូរ អង្វែង” រវាងវៀតណាមនិងកម្ពុជា៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner