ថៃមានមនុស្សស្លាប់ព្រោះកូវីដ១៩ ចំនួន ៣៥នាក់ និងឆ្លងថ្មីជាង ២ពាន់នាក់ ក្នុង២៤ម៉ោង

បាងកក៖ នាព្រឹកថ្ងៃទី១១ សីហា នេះ ប្រទេសថៃបានប្រកាសពីការឆ្លងជំងឺកូវីដ១៩ថ្មីៗ ចំនួនជាង ២៣១៦នាក់ និងស្លាប់មនុស្សដោយសារជំងឺនេះ ចំនួន ៣៥នាក់បន្ថែមទៀត ក្នុងពេល២៤ម៉ោងចុងក្រោយមកនេះ។

ក្រសួងសុខាភិបាលបានឲ្យដឹងថា បើធៀបនឹងការប្រកាសកាលពីថ្ងៃទី១០ សីហា មានស្ល់ាប ៣២នាក់ ឆ្លងថ្មី ក៏ជាង ២ពាន់នាក់ដែរ។ ក្នុងចំណោមឆ្លងថ្មី សុទ្ធតែជាការឆ្លងក្នុងសហគមន៍ ក៏ប៉ុន្តែ ក៏មានអ្នកជំងឺ ២០៧៦នាក់ត្រូវបានព្យាបាលឲ្យជាសះស្បើយ ហើយនៅសល់អ្នកជំងឺជាង ២ម៉ឺននាក់ទៀតកំពុងសម្រាកព្យាបាល។

ចាប់តាំងពីកើតមានជំងឺកូវីដ១៩ ដំបូង កាលពីដើមឆ្នាំ២០២០ ថៃមានករណីកូវីដ សរុបជាង ៤.៦លនាក់ហើយ ស្លាប់ ៣១៧៣០នាក់ ៕ ប្រភពពីបាងកកប៉ុស្តិ៍, ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner