ចំនួនមនុស្សស្លាប់ព្រោះជំនន់ទឹកភ្លៀងដ៏អាក្រក់នៅកូរ៉េខាងត្បូងបន្តកើនឡើង

សេអ៊ូល៖ មន្ត្រីបាននិយាយចំនួនអ្នកស្លាប់ដោយសារភ្លៀងធ្លាក់ និងទឹកជំនន់ដ៏អាក្រក់ នៅប្រទេសកូរ៉េខាងត្បូងបានកើនឡើងដល់ ១១នាក់ហើយ ខណៈមនុស្ស ៨នាក់ទៀតនៅតែបាត់ខ្លួន ខណៈដែលទីក្រុងសេអ៊ូលកំពុងព្យាយាមសម្អាតបន្ទាប់ពីទឹកជំនន់។

ភ្លៀងធ្លាក់ខ្លាំង រយៈពេលពីរថ្ងៃ បានជន់លិចផ្លូវ និងស្ថានីយ៍រថភ្លើងក្រោមដីក្នុងរដ្ឋធានី ដោយប្រធានាធិបតី Yoon Suk-yeol បាននិយាយថា វាគឺជាភ្លៀងធ្លាក់ខ្លាំងបំផុតចាប់តាំងពីកំណត់ត្រាអាកាសធាតុទីក្រុងសេអ៊ូល បានចាប់ផ្តើមកាលពី ១១៥ឆ្នាំមុន។

ក្រសួងមហាផ្ទៃថា ក្នុងចំណោមអ្នកស្លាប់ទាំង ១១នាក់ ដែលគិតត្រឹមថ្ងៃទី១០ សីហា មាន ៦នាក់នៅក្នុងទីក្រុងសេអ៊ូល ៣នាក់នៅខេត្ត Gyeonggi និង ២នាក់នៅខេត្ត Gangwon ។ អ្នកបាត់ខ្លួនបីនាក់ក្នុងចំណោមប្រាំបីនាក់ គឺនៅក្នុងរដ្ឋធានីសេអ៊ូល។
ក្រសួងបានបន្ថែមថា មនុស្សជាង ៥៣០០គ្រួសារ ត្រូវបានបង្ខំឱ្យជម្លៀសចេញពីផ្ទះរបស់ពួកគេ ៕ ប្រភពពី VNexpress , ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner