ជនសង្ស័យប្រាំនាក់ដែលធ្វើសកម្មភាពធាក់ផ្ដួលម៉ូតូនិងវាយជនរងគ្រោះប្លន់យកម៉ូតូ ត្រូវបានកម្លាំងជំនាញស្រាវជ្រាវឃាត់ខ្លួន

ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល រាជធានី ភ្នំពេញ បានឲ្យដឹងនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២នេះថា កម្លាំង ជំនាញការិយាល័យ បានសហការជាមួយ ស្នងការដ្ឋាននគរបាល ខេត្តកំពត ឃាត់ខ្លួនបានជនសង្ស័យចំនួនប្រាំនាក់ដែលសុទ្ធសឹង យុវជន នៅចំណុចមុខ ផ្លូវចូលរមណីយដ្ឋានបូកគោ ក្រុងបូកគោ ខេត្តកំពត ពាក់ព័ន្ធប្រព្រឹត្ត បទល្មើស អំពើលួចមានស្ថានទម្ងន់ទោស ដោយសារ ការប្រព្រឹត្តអំពើ ហិង្សា (យកជើងធាក់ផ្តួលម៉ូតូឲ្យ ដួលរួចយក ខ្សែក្រវាត់ ដេញវាយ ជនរងគ្រោះប្លន់យកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរី ឆ្នាំ២០២២ ពាក់ផ្លាកលេខ ភ្នំពេញ ១JA២២៤០) បានសម្រេច។សកម្មភាពពួកគេ ប្រព្រឹត្តនៅផ្លូវបេតុង ភូមិចុងថ្នល់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី៨ ខែសីហា កន្លងទៅវេលាម៉ោង៤

 សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនរួមមាន ៖ ទី១-ឈ្មោះ រស់ សារ៉ាត់ ហៅ សាន់  អាយុ ២០ ឆ្នាំ  មុខរបរ ជាងភ្លើងនិង ម៉ាស៊ីនត្រជាក់ស្នាក់នៅការដ្ឋានសំណង់ ផ្លូវបេតុង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ទី២-ឈ្មោះ ជាង ចាន់ដែន    អាយុ ១៧ ឆ្នាំ មុខរបរ កម្មកររោងចក្រស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។ ទី៣-ឈ្មោះ សុខ ផល្លា ហៅ សែល   អាយុ ១៥ ឆ្នាំ  មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ទី៤-ឈ្មោះ ពៅ ម៉េងលាង ហៅ ម៉េង   អាយុ ១៦ ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ និងទី៥-ឈ្មោះ ជា ពុធសុធា ហៅ វាន់   អាយុ ១៦ ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រ។ភស្តុតាងសមត្ថកិច្ច ប្រមូលបាន ម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២២ លេខតួ លេខម៉ាស៊ីន៦១០៦៨៥៣ ពាក់ផ្លាកលេខ ភ្នំពេញ ១JA២២៤០ ។

ចំណែកជនរងគ្រោះ ឈ្មោះ នឹម នី ភេទ ប្រុស អាយុ ៥២ ឆ្នាំ មាន ទីលំនៅភូមិតាអិន សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ មុខរបរ ជាងសំណង់ ។សម្ភារបាត់បង់គឺ ម៉ូតូម៉ាកហុងដាដែលសមត្តកិច្ច ចាប់បានពីជនសង្ស័យ។

ជនសង្ស័យខាងលើត្រូវបានកម្លាំងការិយាល័យជំនាញចាត់ការតាមនីតិវិធី ៕ ដោយ ៖ ភារ៉ា និងប៊ុនធី

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner