តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចចោទប្រកាន់លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀនពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ»

ភ្នំពេញ៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀនពីបទ«បរិហារកេរ្តិ៍ជាសាធារណៈ» តាមបណ្តឹងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ នេះបើតាមដីកាបញ្ជូនរឿងទៅជំនុំជម្រះផ្ទាល់កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២។

បន្ទាប់ពីធ្វើការចោទប្រកាន់តំណាងអយ្យការបានបង្គាប់ឱ្យបញ្ជូនជនជាប់ចោទ និងវត្ថុតាងព្រមទាំងបញ្ជីរាយនាមជនដែលទាក់ទិនក្នុងសំណុំរឿងនេះ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីជំនុំជម្រះតាមច្បាប់។

គួររំលឹកថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២បានដាក់ពាក្យ ប្តឹងលោក សុន ឆ័យ ពីបទបរិហាកេរ្តិ៍ជាសាធារណៈនិងស្នើឱ្យធ្វើលិខិតសុំទោសជាសាធារណៈ។ បណ្តឹងនេះបានកើតឡើងបន្ទាប់ពី លោក សុន ឆ័យ និយាយតាមសារព័ត៌មានអនឡាញដោយចោទថា លទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ មានការលួចបន្លំ៕
ដោយ៖ពលជ័យ

ads banner