២៤ម៉ោង! ថៃមានមនុស្សស្លាប់ព្រោះកូវីដ១៩ ចំនួន ៣៣នាក់ទៀត
អត្ថបទដោយ៖
លន់ សារ៉ាត
បាងកក៖ ក្រសួងសុខាភិបាលថៃ នៅថ្ងៃសុក្រ ទី១២ ខែសីហា ឆ្នាំ២០២២ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ២,៤៥៥ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។
ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើ អ្នកជំងឺចំនួន ៣៣នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ។ យ៉ាងណាមិញ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា អ្នកជំងឺចំនួន ២,១៤២នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។
ថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួនជាង ៤.៦១លានករណី ក្នុងនោះមានអ្នកស្លាប់ ៣១,៧៦៣នាក់ និងអ្នកជាសះស្បើយឡើងវិញគឺជាង ៤.៥៦លាននាក់៕ ប្រភពពី បាងកកប៉ុស្តិ៍, ដោយ៖ សារ៉ាត




លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ