ក្រសួងការងារនឹងរៀបចំពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២២ នៅថ្ងៃទី២៨- ២៩ ខែតុលា ឆ្នាំ២០២២នៅ ពិព័រណ៍កោះពេជ្រ

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ប្រាប់ដល់ក្រសួង ស្ថាប័ន និយោជក អ្នកផ្តល់ ការអប់រំបណ្ដុះបណ្តាល អ្នកស្វែងរកការងារ សិស្ស-និសិ្សត និងសាធារណជនឱ្យដឹងថា ដោយមានកិច្ចសហការ ជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) រាជធានីភ្នំពេញ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) និងគាំទ្រដោយអង្គការអន្តរជាតិខាងការងារ (ILO) ក្រសួងនឹងរៀបចំ ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២២ (National Career and Productivity Fair 22) រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០២២ ពីម៉ោង ០៨:០០នាទីព្រឹក ដល់ម៉ោង ២០:០០នាទីយប់ នៅអគារពាណិជ្ជកម្ម និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។

ប្រភពព៌ត៍មានឱ្យដឹងដោយបញ្ញាក់ថាក្នុងពិធីពិព័រណ៍កាងារនេះក៏មានការរៀបចំឱ្យ ដាក់ពាក្យស្វែងរកការងារតាមប្រព័ន្ធអនឡាញ ដែលមានគេហទំព័រពិព័រណ៍ការងារ www.careerfair.nea.gov.kh។

ក្រសួងការងារបានឱ្យដឹងដែរថាក្នុងព្រឹត្តិការណ៍ការងារដ៏ធំជាងគេប្រចាំឆ្នាំ២០២២នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បី

  • បង្កើតជាវេទិកាប្រមូលផ្តុំឱកាសការងារដ៏ច្រើនសន្ធឹកសន្ធាប់នៅមួយកន្លែងងាយស្រួល និងអាចចូលមើល តាមប្រព័ន្ធអនឡាញពីគ្រប់ទីកន្លែងទូទាំងប្រទេស សម្រាប់និយោជក អ្នកស្វែងរកការងារ និងអ្នកផ្តល់ការ អប់រំបណ្តុះបណ្តាល ស្វែងរក
  • និយោជកអាចតាំងបង្ហាញ និងផ្សព្វផ្សាយពីតម្រូវការជ្រើសរើសកម្លាំងពលកម្ម ដើម្បីទាក់ទាញអ្នក ការងារដែលមានសមត្ថភាពជំនាញ និងសក្តានុពលស្របតាមតម្រូវការ
  • អ្នកស្វែងរកការងារអាចដាក់ពាក្យ និងសម្ភាសន៍ការងារផ្ទាល់ និងតាមប្រព័ន្ធអនឡាញព្រមទាំងទទួលបាន ព័ត៌មានអំពីឱកាសការងារ និងឱកាសក្នុងការអភិវឌ្ឍជំនា
    -អ្នកផ្តល់ការអប់រំបណ្ដុះបណ្ដាលអាចផ្សព្វផ្សាយកម្មវិធីសិក្សា វគ្គសិក្សា និងកម្មវិធីអភិវឌ្ឍជំនាញគ្រប់ប្រភេទ លើកកម្ពស់ការយល់ដឹង និងបណ្ដុះគំនិតអំពីការបង្កើនផលិតភាពតាមរយៈសិក្ខាសាលាចែករំលែកចំណេះដឹងនិងបទពិសោធន៍ ដោយវាគ្មិនជាតិ-អន្តរជាតិល្បីៗ
  • បង្កើតវេទិកាសម្រាប់ពង្រីកបណ្តាញទំនាក់ទំនងផ្នែកធនធានមនុស្ស (HR Networking) ៕ ដោយ៖ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner