សម្តេចតេជោ ហ៊ុន សែន អំពាវនាវសូមកុំឱ្យចាញ់បោកជនខិលខូច ដែលបានក្លែងតេឡេក្រាមរបស់សម្តេច ដោយដាក់ឈ្មោះថា «@HUN SEN 24»

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អំពាវនាវសូមកុំឱ្យចាញ់បោកជនខិលខូច ដែលបានក្លែងតេឡេក្រាមរបស់សម្តេច។ សម្ដេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវដូចនេះ តាមរយៈទំព័រហ្វេសប៊ុក នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២។

សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា សូមមានការប្រុងប្រយ័ត្ន និងកុំចាញ់បោកជនអាក្រក់ ដែលបានក្លែងតេឡេក្រាមរបស់សម្តេច ដោយដាក់ឈ្មោះថា «@HUN SEN 24»។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មានជនខិលខូច បាននឹងកំពុងក្លែងតេឡេក្រាម(telegram)របស់ខ្ញុំ ដោយយករូបថតខ្ញុំ និងភរិយា និងដាក់ឈ្មោះ@HUN SEN 24 ដូចមានភ្ជាប់ជាមួយ។

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវ សូមប្អូនប្រុងប្រយត្ឋ័ កុំចាញ់បោកជនអាក្រក់នេះ និងសូមលោកអ្នកដែលក្លែងឈ្មោះសម្តេចលុបចោលជាបន្ទាន់ បើពុំនោះទេ នឹងទទួលខុសត្រូវចំពោះមុខច្បាប់ ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner