វៀតណាមបន្តរកឃើញករណីឆ្លងកូវីដ១៩ថ្មីៗ ២,៣៦៧ករណីទៀតក្នុងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ
អត្ថបទដោយ៖
លន់ សារ៉ាត
ហាណូយ៖ ក្រសួងសុខាភិបាលវៀតណាមបានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ចំនួន ២៣៦៧ករណីទៀត នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។
ទោះជាយ៉ាងណា ក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍ ទី១១ ខែសីហានេះដែរ វៀតណាមពុំបានរកឃើញករណីអ្នកស្លាប់ថ្មីទៀតទេ។
គិតត្រឹមយប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១១,៣៦០,៣៤៨នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ១០,០០៣,៥៥៤នាក់ និងស្លាប់សរុបចំនួន ៤៣,០៩៥នាក់ ៕ ដោយ៖ សារ៉ាត

លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ