កម្ពុជាត្រៀមវិញ្ញាសាប្រកួតស៊ីហ្គេមជាង៥០០មុខ (Video Inside)

កម្ពុជាបានត្រៀមជាង៥០០វិញ្ញាសាសម្រាប់ការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣។ អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាលោក វ៉ាត់ ចំរើន បានបញ្ជាក់នូវការត្រៀមរៀបចំវិញ្ញាសាប្រកួតនេះបន្ទាប់ពីមានការជួបប្រជុំជាមួយសហព័ន្ធកីឡាជាតិនៅថ្ងៃទី១១សីហា។

ក្នុងចំណោមវិញ្ញាសាប្រកួតទាំងជាង៥០០នេះ, កម្ពុជាទើបអនុម័តកីឡាចំនួន៣៩ប្រភេទផ្សេង ទៀត បូកនឹងកីឡាសម្ដែង ១ប្រភេទរបស់ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍។ លោក វ៉ាត់ ចំរើន បានចាត់ទុកការរៀបចំនេះគឺជាជោគជ័យមួយ លើការងារបច្ចេកទេសរបស់សហព័ន្ធក្នុងការ ត្រៀមខ្លួនទទួលព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រ ដែលកម្ពុជាទន្ទឹងរង់ចាំអស់ ៦៤ឆ្នាំមកនេះ។

គិតត្រឹមថ្ងៃទី១២ ខែសីហានេះ, កម្ពុជាសល់ពេល ២៦៦ថ្ងៃទៀតប៉ុណ្ណោះសម្រាប់ដំណើរ ឆ្ពោះទៅធ្វើម្ចាស់ផ្ទះលើកដំបូង នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣។ ពិធីបើកព្រឹត្តិការណ៍ កីឡាស៊ីហ្គេមដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នឹងធ្វើនៅថ្ងៃទី០៥ ខែឧសភា, និងបិទនៅថ្ងៃទី១៧ ខែឧសភាឆ្នាំ២០២៣ មុនបន្ដរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ចាប់ពីថ្ងៃ ទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣៕

ads banner