សម្តេចតេជោព្រមានជនខិលខូចដែលប្រើឈ្មោះ និងរួបសម្តេចតាមបណ្តាញសង្គម (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានប្រកាសឱ្យពលរដ្ឋដឹងថា មានជនខិលខូច បានយកឈ្មោះ សម្តេចទៅបង្កើតជាបណ្តាញសង្គមតេឡេក្រាម (Telegram)។ សម្តេចតេជោ ក្នុងប្រសាសន៍ តាមបណ្តាញហ្វេសប៊ុកជាផ្លូវការ បានអំពាវនាវពលរដ្ឋត្រូវប្រុងប្រយ័ត្នកុំឱ្យចាញ់ល្បិចកល ណាមួយរបស់ជនដែលប្រើប្រាស់ឈ្មោះសម្តេចទៅបង្កើតតេឡេក្រាមនោះ។

សម្តេចតេជោ នៅជាមួយគ្នានេះ ក៏បានអំពាវនាវឱ្យអ្នកដែលប្រើប្រាស់ឈ្មោះសម្តេចបង្កើតក្នុងប្រព័ន្ធតេឡេ ក្រាមនោះ ត្រូវប្រញាប់លុបចោលតេឡេក្រាមនោះវិញ បើពុំនោះទេនឹងប្រឈមមុខ នឹងការ ទទួលខុសត្រូវចំពោះច្បាប់។

តេឡេក្រាមដែលបង្កើតឡើងដោយជនខិលខូចនោះ បានប្រើ ឈ្មោះថា «HUN SEN» និងយករូបសម្តេចតេជោ ថតជាមួយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ធ្វើជារូប Profile៕

ads banner