ថៃបន្តមានមនុស្សស្លាប់ ដោយសារកូវីដ១៩ ចំនួន ៣៥នាក់ទៀត
អត្ថបទដោយ៖
លន់ សារ៉ាត
បាងកក៖ ក្រសួងសុខាភិបាលថៃបានប្រកាស នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២នេះថា មានមនុស្សស្លាប់ព្រោះជំងឺកូវីដ១៩ ចំនួន៣៥នាក់ទៀត ក្នុងប្រទេស អំឡុងពេល២៤ម៉ោងចុងក្រោយ។
ក្នុងពេលដូចគ្នានេះដែរ ក្រសួងថា មានអ្នកឆ្លងកូវីដ១៩ ថ្មីៗ ចំនួន២១៤០នាក់ទៀត តែមានអ្នកជំងឺ ១៨៩៨ នាក់ទៀតត្រូវបានព្យាបាលឲ្យជាសះស្បើយ និងចេញពីមន្ទីរពេទ្យ។
ចាប់តាំងពីមានកូវីដ១៩ លើកដំបូង កាលពីដើមឆ្នាំ២០២០មក ថៃមានករពីកូវីដ១៩ សរុបកើនដល់ ៤,៦១៨,២១៧នាក់ហើយ ក្នុងនោះ ជាសះស្បើយវិញ ជិត២.៤លាននាក់ ស្លាប់មនុស្សសរុប ៣១៦៦៣នាក់៕ ប្រភពពីបាងកកប៉ុស្តិ៍ , ដោយ៖ សារ៉ាត

លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ